adverise with khmeread Index2

ឃាត់​យុវជន​២​នាក់​យក​ដប​វាយ​ក្បាល​យុវជន​ម្នាក់​របួសធ្ងន់

     ព្រៃវែង ៖ យុវជន​២​នាក់​ត្រូវបាន​ប៉ូលិស​ខេត្តព្រៃវែង​ចាប់ខ្លួន​នៅវេលា​ម៉ោង​១០​កន្លះ​យប់​ថ្ងៃទី​២៥​កុម្ភៈ​ឆ្នាំ​២០១៦​នៅ​ចំណុច​វាលស្រែ​ខាងជើង​វត្ត​ព្រៃ​ដើម​ថ្នឹង​ខាងត្បូង ភូមិ​ព្រៃ​
​ដើម​ថ្នឹង​ទី​៣ ឃុំ​ព្រៃ​ដើម​ថ្នឹង ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង ខណៈ​កំពុង​ធ្វើបុណ្យ​ឆ្លង​សមិទ្ធផល​ក្នុង​វត្ត​ខាងលើ​។​

    ប៉ូ​លិ​សនយាថា ជនល្មើស​ចំនួន​២​នាក់​គឺ​: ១.​ឈ្មោះ​ណៃ រតនា​ហៅ​លុច​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ដើម​ថ្នឹង​ទី​២​ឃំ​ុ​ព្រៃ​ដើម​ថ្នឹង​និង ២.​ឈ្មោះ​ហ៊ួ​ន អ៊ី​តា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ឃំ​ុ​ជាមួយគ្នា​បាន​យក​ដប​និង​ខ្សែក្រវ៉ាត់​វ៉ៃ​ឈ្មោះ​ធុច ទី  ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​ស្វាយ​ជី​ក្រាយ​ឃំ​ុ​ឬ​ស្សី​សាញ់​ស្រុក​ស៊ីធរ​កណ្ដាល​បណ្ដាល​ឲ្យ​របួស​បែកក្បាល​ចំនួន​២​កន្លែង​ជា​ទម្ងន់​ប​ញ្ជួ​ន​ទៅ​មន្ទី​ពេទ្យ​ព្រៃ​ដើម​ថ្នឹង ។​

     បច្ចុប្បន្ន​សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​ទាំងពីរ​នាក់​ខាងលើ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស៊ីធរ​កណ្ដាល​ដើម្បី​បំពេញ​សំណំ​ុ​រឿង​ប​ញ្ជួ​ន​ទៅកាន់​សាលាដំបូង​ខេត្ត​៕

adverise with khmeread

មតិយោបល់