adverise with khmeread 318d99d200000578 3464044 image a 12 1456421892094

ម្ចាស់ Facebook យក​អង្គរក្ស​ច្រើន​នាក់មក​ការពារ​ពេល​ហាត់ប្រាណ​នៅ​បែរ​ឡាំង​ក្រោយ ISIS គំរាម​សម្លាប់​

​    ​លោក​ម៉ាក ហ្សា​ក់​ឃឺ​បឺ​ក ត្រូវបាន​គេ​និយាយថា​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​រហូតដល់​ថ្នាក់​ឥឡូវនេះ​លោក​មាន​មនុស្ស​ចាំ​ការពារ​មិនតិចជាង ១៦ នាក់​ឡើង​នៅផ្ទះ​តម្លៃ ៧ លាន​ដុល្លារ​របស់គាត់​នៅ​ទីក្រុង​ប៉ា​ឡូ​អាល់​តូ (Palo Alto) រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ 

​    ​ដូច្នេះ​វា​គ្មានអ្វី​ភ្ញាក់ផ្អើល​ទេ ដែល​លោក ហ្សា​ក់​ឃឹ​បឺ​ក ដែល​ទើបត្រូវ​ពួក​អ្នកគាំទ្រ ISIS គំរាមកំហែង​កាលពីដើម​សប្តាហ៍​នេះ បាន​យក​អង្គរក្ស​ចេញមក​ការពារ នៅពេល​លោក​ចេញមក​រត់​ហាត់ប្រាណ​ជា​ទម្លាប់​ខណៈ​កំពុង​ស្ថិតនៅ​ទីក្រុង​បែរ​ឡាំង​របស់​អាល្លឺម៉ង់​។

 

​    ​លោក​ហ្សា​ក់​ឃឺ​បឺ​ក ដែល​ពាក់​អាវយឺត​ប្រផេះ​ប្រចាំត្រកូល​របស់គាត់ ខណៈ​កាន់ iPhone កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​មនុស្ស​យ៉ាងតិច ៥ នាក់​នៅ​ព័ទ្ធ​ជុំវិញខ្លួន​គាត់ ក្នុង​អ្វីដែល​ទំនង​ដូចជា​លើសពី​ការហាត់​ប្រាណ​ធម្មតា​ទៅទៀត​។ 

​    ​ការបង្ហាញ​ភាពខ្លាំង​របស់​នាយក​ប្រតិបត្តិ​ហ្វេ​ស​ប៊ុ​ក​រូបនេះ​នៅ​ទីលាន Pariser Platz របស់​ក្រុង​បែរ​ឡាំង​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ពួក​អ្នកគាំទ្រ​របស់ ISIS បាន​គំរាម​គាត់ និង នាយក Twitter លោក ជែក ដ័​រ​សេ (Jack Dorsey)​។ 

​    ​វីដេអូ​រយៈពេល ២៥ នាទី​មាន​ចំណងជើង​ថា Flames Of The Supporters រកឃើញ​ដោយ​វេ​ប​សាយ Vocativ កាលពី​ថ្ងៃ​ពុធ បានបង្ហាញ​រូប​ម្ចាស់​បណ្តាញ​សង្គម​ទាំងពីរ​រូបនេះ​នៅលើ​ប្រហោង​គ្រាប់កាំភ្លើង​។​

​    ​ក្នុង​វីដេអូ​នេះ ក្រុម​ភេរវកម្ម​នេះ​បាន​អះអាងថា ពួកគេ​គ្រប់គ្រង​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​ជាង ១០.០០០ គ្រុប​ហ្វេ​ស​ប៊ុ​ក​ចំនួន ១៥០ និង ប្រូ​ហ្វា​ល់​ធ្វី​ត​ធឺ​ចំនួន ៥.០០០ និង​បាន​ព្រមាន​ថា ពួកគេ​នឹង​សងសឹក​ចំពោះ​គោលបំណង​ណាមួយ​ដែល​ចង់​បណ្តេញ​ក្រុម​ខ្លួន​ចេញពី​បណ្តាញ​សង្គម​ទាំងពីរ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់