adverise with khmeread Untitled 1

ឃាត់​យុវជន​ម្នាក់​ចាប់​អ្នករត់​តុ​ដូចគ្នា​រំលោភ​បានសម្រេច​

     ក្រុង​បាវិត ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​បាវិត​ចាប់ខ្លួន​នៅវេលា​ម៉ោង​៩​ថ្ងៃទី​២៦​កុម្ភៈ​ឆ្នាំ​២០១៦​នេះ​នៅ​ចំនុច​ផ្សារ​រាត្រី​ស្ថិតនៅ​ភូមិ​បា​វិក​ណ្ដា​ល  សង្កាត់​បាវិត  ក្រុង​បាវិត ខេត្តស្វាយរៀង​ក្នុងករណី​រំលោភ​សេពសន្ថវៈ នារី​ម្នាក់​រត់​តុ​ក្នង​ហាង​ជាមួយគ្នា ។​

    ប៉ូលិស​និយាយថា ហេតុការណ៍​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ  ចាន់  ណា​ង ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ កម្មក​រត់​តុ  ជនជាតិខ្មែរ  នៅ​ភូមិ​បា​វិក​ណ្ដា​ល សង្កាត់​បាវិត  ក្រុងបាវិត  បាន​ចាប់រំលោភ​លើនារី​ជនរងគ្រោះ  ឈោះ្ម ឈ​-​ស​-​ភ  អាយុ​២៦​ជនជាតិខ្មែរ មុខរបរ កម្មក​រត់​តុ​ជាមួយគ្នា ទីលំនៅ​ភូមិ​ក្បាល​ទំនប់  សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ  រាជធានីភ្នំពេញ  ។​

     បច្ចុប្បន្ន​ឃាត់ខ្លួន​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​បាវិត បន្ទាប់ពី​បានធ្វើ​ការសាកសួរ​រួចមក ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ​លើ​នារីរងគ្រោះ​ពិតប្រាកដ​មែន   ។​

        បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី  ៕​

adverise with khmeread

មតិយោបល់