ពួកអ្នកស្រាវជ្រាវហុងកុងនិយាយថា រកឃើញវិធីព្យាបាលហ៊ីវ

ក្រុមអ្នកស្រាវជ្រាវនៅហុងកុងបានប្រកាសពីព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍរបស់ពួកគេនូវ "ការព្យាបាលតាមមុខងារ" ទៅលើវីរុសហ៊ីវ ដែលជាមេរោគបណ្តាលឱ្យកើតជំងឺអេដស៍។

ក្រុមស្រាវជ្រាវអ្នកដឹកនាំដឹកនាំដោយសាស្ត្រាចារ្យ Chen Zhiwei មកពីវិទ្យាស្ថានអេដស៍នៅសាកលវិទ្យាល័យហុងកុងបានចេញផ្សាយការរកឃើញរបស់ពួកគេនៅក្នុងទស្សនាវដ្ដី Clinical Investigation ។ ការរកឃើញរបស់ពួកគេ ដែលធ្វើតេស្តដោយជោគជ័យលើសត្វកណ្តុរនោះ បានចង្អុលទៅលើអង់ទីករសកល ដែលអាចគ្រប់គ្រងវីរុសហ៊ីវនិងបំផ្លាញកោសិកាឆ្លងមេរោគ។

ការប៉ុនប៉ងមុនៗដើម្បីរកវិធីព្យាបាលឬថ្នាំវ៉ាក់សាំងត្រូវបានរំខានដោយមេរោគជាច្រើនប្រភេទដែលធ្វើឱ្យការព្យាបាលខ្នាតធំមានការលំបាក។ ប៉ុន្តែចំពោះអង់ទីករវិញ? លោក Chen Zhiwei និយាយថា "វាមានប្រសិទ្ធភាពសម្រាប់មេរោគទាំងអស់នោះ" ។

ពាក្យថាព្យាបាលតាមមុខងារ ក្រុមការងាររបស់លោក Chen Zhiwei ចង់មានន័យថា ចំនួននៃវីរុសនឹងត្រូវបានពន្យឺតល្បឿនធំធាត់ក្នុងកម្រិតទាបបំផុតនៅក្នុងខ្លួនដែលមិនអាចរកឃើញបានទេ ដរាបណាអ្នកជំងឺនៅតែចាក់ថ្នាំអង់ទីករធម្មតា ដែលលោកចិនព្យាករណ៍ថា អាចនឹងមិនចាំបាច់ចាក់ដល់ទៅ ៤ ដងក្នុងមួយឆ្នាំនោះឡើយ។  ប្រសិនបើអ្នកជំងឺឈប់ចាក់ថ្នាំអង់ទីករ នោះរោគសញ្ញាអាចវិលត្រឡប់មកវិញនៅពេលវីរុសរីកធំធាត់ពេញរាងកាយមនុស្ស។

មានតែមនុស្សម្នាក់គត់ដែលធ្លាប់បានជាសះស្បើយពីវីរុសហ៊ីវ គឺ បុរសម្នាក់នៅទីក្រុងស៊ីអាថល ឈ្មោះ Timothy Brown។ លោក Brown បានទទួលការប្តូរខួរឆ្អឹងដើម្បីព្យាបាលជំងឺមហារីកឈាមក្នុងឆ្នាំ ២០០៧ ដែលរួមបញ្ចូលទាំងការប្តូរកោសិកាដើមពីអ្នកបរិច្ចាគដែលមានប្រព័ន្ធភាពស៊ាំប្រឆាំងហ៊ីវ ដែលនាំឱ្យគាត់ត្រូវបានគេប្រកាសថាគ្មានវីរុសហ៊ីវក្នុងឆ្នាំ ២០០៨។ នេះគាត់មិនបានលេបថ្នាំ Antiretroviral ផងទេ។ 

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានកត់សម្គាល់ថាលោក Chen Zhiwei និងក្រុមការងាររបស់គាត់សង្ឃឹមថានឹងចាប់ផ្តើមការសាកល្បងខាងវេជ្ជសាស្ត្រក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត