ស្ត្រីម្នាក់កំពុងដាំបន្លែ ត្រូវពស់ថ្លាន់យក្សលេបទាំងរស់

​ប៉ូលិសបានអះអាង​កាលពី​ថ្ងៃ​សៅរ៍​ថា ​ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​ត្រូវគេប្រទះឃើញ​នៅក្នុង​ពោះ​ពស់ថ្លាន់មួយ​ក្បាល បន្ទាប់ពីសត្វល្មូនយក្សមួយនេះឃើញ​នៅ​ជិត​កន្លែង​ដែល​​ស្ត្រី​រងគ្រោះ​បាន​បាត់​ខ្លួន​ក្នុងពេល​ដាំ​បន្លែ​ក្នុង​សួន​របស់គាត់​។​

​សាកសព​របស់​នាង​ Wa Tiba អាយុ​៥៤​ឆ្នាំ ត្រូវអ្នកភូមិរកឃើញ​កាលពី​ថ្ងៃ​សុក្រ ​នៅពេល​អ្នកភូមិ​វះ​ពោះ​របស់​ពស់ថ្លាន់​ប្រវែង​៧​ម៉ែត្រ​ហើមប៉ោង​មួយក្បាលនៅក្នុង​​ភូមិ​មួយ​នៅលើ​កោះ ​មូ​ណា​។​

​ប៉ូលិស​បាន​និយាយថា "ពួក​អ្នកស្រុក​សង្ស័យ​ពស់​នេះ​លេប​ជនរងគ្រោះ ដូច្នេះ​ពួកគេ​បានសម្លាប់​វា​និង​វះ​ពោះ ក៏​ឃើញ​សា​កព​ស្ត្រី​បាត់​ខ្លួននោះ​”​។​

អ្នកស្រុក​ប្រមាណ​១០០​នាក់ រួមមាន​សាច់ញាតិ​បានធ្វើការ​ស្វែងរក​ស្ត្រី​ខាងលើ​ក្រោយពី​គាត់​មិនបាន​វិល​មក​ផ្ទះ​វិញ​កាលពី​យប់ម៉ោង ៦:៤៥ នាទី​ថ្ងៃ​ព្រហស្បតិ៍​។​ ពួកគេ​​បាន​ប្រទះឃើញ​ពស់ថ្លាន់​ដ៏​ធំ​នេះ​នៅ​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ​ពី​ស្បែកជើង​របស់​ទី​បា ។ ​ក្បាល​របស់គាត់​ត្រូវបាន​លេប​មុន ហើយ​រាងកាយ​នៅ​ល្អ​​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត