ជាងលាបថ្នាំផ្ទះម្នាក់ មិនប្រយ័ត្នលាបថ្នាំប៉ះខ្សែភ្លើងឆក់ធ្លាក់រងរបួសធ្ងន់

​ឧត្តរមានជ័យ៖ មានករណីមនុស្សឆក់ខ្សែឆ្លើងនៅចំណុចភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅម៉ោង១ និង៤០នាទី​។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ និន ស៊ីនិត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ (មុខរបរកម្មករ) បានស៊ីឈ្នួល ធ្វើផ្ទះឱ្យឈ្មោះ ឈឿង មិញ  ភេទស្រីអាយុ៥៣ឆ្នាំ នៅភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

​សមត្ថកិច្ចបានឱ្យដឹងទៀតថា មូលហេតុការឡើងឆាបពណ៌ចាស់ចេញ ដើម្បីលាបពណ៌ថ្មី ពេលនោះជនរងគ្រោះធ្វេសប្រហែសមិនប្រុងប្រយ័ត្ន​ធ្វើឱ្យប៉ះខ្សែភ្លើងធំបណ្តាលឱ្យឆក់ធ្លាក់ពីលើផ្ទះមកដី បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ​៕

adverise with khmeread