ប៉ូលិសស្រុកបរកែវឃាត់បុរសម្នាក់ក្នុងករណី លួចម៉ូតូ

​ភ្នំពេញ ៖ កម្លាំងប៉ូលិសស្រុកបរកែវនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង​៧ និង៣៦នាទីព្រឹក ​បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រចំ រិន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែរ​ នៅត្រង់ចំណុចភូមិទៀន ឃុំកិះចុង ស្រុកបរកែវ ពាក់ព័ន្ធក្នុងករណី អំពើលួចម៉ូតូ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៨ព្រឹក។

​ប៉ូលិសនិយាយថា  ជនសង្ស័យឈ្មោះ រចំ រិន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែរ​ បានធ្វើសកម្មភាពទីមួយ លួចម៉ូតូម៉ាក សង់កូរ៉េ ពីភូមិជ្រុង ឃុំកិះចុង ស្រុកបរកែវ ម្ចាស់ម៉ូតូឈ្មោះ អិត ភេទប្រុស អាយុ​៣៧ឆ្នាំ ជនជាតិទំពួន  និងលួចលើកទីពីរ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង​១០ និង៤០នាទីព្រឹក លួចនៅត្រង់ចំណុចក្នុងវត្ត រតនរង្សី (វត្តបរកែវ) ម៉ូតូម៉ាក Wave i ពណ៌ប្រផេះ គ្មានស្លាកលេខ។

​បច្ចុប្បន្នកម្លាំងប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕


 

adverise with khmeread