ក្បួនរថយន្តសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ និងអ្នកម្នាងជួបគ្រោះថ្នាក់ចរាចរណ៍

​ព្រះសីហនុ​ ៖ ក្បួនរថយន្តរបស់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ ព្រះប្រធានគណបក្សហ្វុនស៊ីនប៊ិច​ ជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ ក្នុងឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់ (​​ម្តុំចាក់សំរាម​​) កាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៧ មិថុនា ២០១៨នេះ បណ្តាលឱ្យមនុស្សមួយចំនួនរងគ្រោះ។ 

​សមត្ថកិច្ច បានបញ្ជាក់បឋមថាគ្រោះថ្នាក់នេះគឺជាការបុកប៉ះគ្នា វាងរថយន្ត ម៉ាក BMW ពណ៌ទឹកប្រាក់ ស្លាកលេខ រដ្ឋសភា ២.០៩០ និងរថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២L ៩៦៦៧ បណ្តាលឱ្យសម្តេចក្រុមព្រះនិងអ្នកម្នាងរបស់ព្រះអង្គរបួសធ្ងន់។ ចំណែកភាគីរថយន្ត Highlander ក៏ទទួលរងរបួសដែរ។ 

​ភ្លាមៗសមត្ថកិច្ចបានអន្តរាគមន៍បញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ៕

adverise with khmeread