adverise with khmeread 2e8839b000000578 3322020 image a 85 1447765339534

បា​ឡុង​យក្ស​ដែលមាន​រហស្សនាម​ថា "​កំប៉េះគូទ​ហោះ​" នឹងធ្វើ​តេស្ត​ហោះហើរ​ខែក្រោយ​នេះហើយ​

​    ​យាន​បា​ឡុង​ធំ​បំផុត​របស់​ពិភពលោក ដែលមាន​រហស្សនាម​ថា Flying Bum (​កំប៉េះគូទ​ហោះ​) ជិត​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ហោះហើរ​សាកល្បង​នៅ​ខែក្រោយ​នេះ​។ 

​    ​បា​ឡុង​ប្រវែង ៩៣ ម៉ែត្រ​ដំបូង​ឡើយ​ត្រូវបាន​អភិវឌ្ឍ​ឡើងជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​យោធា​អាមេរិក ប៉ុន្តែ​ត្រូវបាន​លុបចោល​វិញ​ដោយ​មេៗ​យោធា​។ 

​    ​ឥឡូវ​វា​កំពុង​ត្រូវបាន​កែច្នៃ​ដើម្បី​ផ្តល់​ការហោះហើរ​ជា​លក្ខណៈ​ពាណិជ្ជកម្ម និង​កម្សាន្ត​វិញ​នៅក្នុង​ឃ្លាំង​មួយ​នៅ​តំបន់ Cardington ទីក្រុង Bedfordshire នៃ​ប្រទេស​អង់គ្លេស​។ 

​    ​ស្លាប​យក្ស​ឥឡូវ​ត្រូវបាន​ភ្ជាប់​ទៅនឹង​តួ​របស់​បា​ឡុង ដែលមាន​ឈ្មោះ​ផ្លូវការ​ថា "Airlander 10" នេះហើយ នេះ​បើ​យោងតាម​ក្រុមហ៊ុន Hybrid Air Vehicles ដែល​កំពុង​សាងសង់​បា​ឡុង​យក្ស​នេះ​។ 

​    ​ស្លាប​ដែលមាន​ប្រវែង ៩ X ១១ ម៉ែត្រ ត្រូវបាន​ភ្ជាប់​ទៅ​តួ​បា​ឡុង​ដោយ​ប្រើ​នូវ​ខ្សែកាប និង​អង្គំ​ជាច្រើន​។ ប្រសិនបើ​គេ​ត្រដាងស្លាប​បា​ឡុង​យក្ស​នេះ វា​នឹង​អាច​ធ្វើជា​ម្លប់​មួយ​ដល់​តារាង​វាយ​តេ​ន្នី​ស​ដ៏​ធំ​មួយ​បាន​។ 

​    ​យន្តហោះ​នេះ​ត្រូវបាន​បំពេញ​ដោយ​ឧស្ម័ន​អេ​លី​យ៉ូ​ម​ទំហំ ៣៦.៨១១,៩០ ម៉ែត្រគុប ដែល​លម្ម​អាចដាក់​បាន​អាង​ហែល​ទឹក​អូឡាំពិក​ចំនួន ១៥ ក្នុងការ​ធ្វើតេស្ត​ជំហាន​ដំបូង​កាលពី​ខែតុលា​កន្លងទៅ​។ 

​    ​តែ​ទោះយ៉ាងណា ថ្វីបើ​វា​មាន​មាឌ​និង​ម៉ូត​ដ៏​ធំ​គួរឱ្យ​ចាប់អារម្មណ៍​ក្តី ក៏ប៉ុន្តែ​រូបរាង​របស់​វា​ទេ​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ​។ 

​    ​ការធ្វើ​តេស្ត​កាលពី​ខែតុលា​ឆ្នាំ​ទៅបាន​បង្ក​ការភ្ញាក់ផ្អើល​នៅលើ Twitter ដោយ​គ្រប់គ្នា​បាន​ប្រដូច​រាង​មិនធម្មតា​របស់​វា​ទៅនឹង​កំប៉េះគូទ​របស់​មនុស្ស​។ 

​    ​ក្នុងករណី​មួយ រូប​យាន​បា​ឡុង​នេះ​ត្រូវបាន​អ្នកលេង Twitter កាត់ត​ជាមួយ​រូបនាង​គីម កា​ដា​សៀន ដែល​ល្បី​ខាង​កំប៉េះគូទ​ធំ​ផងដែរ​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់