ដំរីល្បីថាទាយឆុតនេះ ទាយថាអាល្លឺម៉ង់ធ្លាក់ក្នុងពូល ចំណែកក្រុមឈ្នះពាន World Cup រឹតតែភ្ញាក់ផ្អើល

ដំរីចិត្តសាស្ដ្រមួយក្បាលមានដំណឹងអាក្រក់សម្រាប់អ្នកគាំទ្រអាល្លឺម៉ង់កាលពីថ្ងៃសុក្រ។ ដំរីឈ្មោះ Zella បានទស្សទាយថា ឥន្ទ្រីដែកអាល្លឺម៉ង់នឹងធ្លាក់ក្នុងវគ្គជម្រុះតាមពូលក្នុង World Cup។

ដោយរើសបាល់ចេញពីកន្ត្រករបស់វា Zella បានទាយថាអាល្លឺម៉ង់នឹងស្មើពីរប្រកួតនៅប្រកួតដំបូង និងចាញ់ក្រោមស្នាដៃកូរ៉េខាងត្បូង។

ប៉ុន្ដែម្ចាស់សួនសត្វ Stuttgart លោក Thomas Koelpin បានធានាការទស្សទាយរបស់ដំរីមួយក្បាលនេះ ដោយនិយាយថាការទស្សទាយរបស់វាសម្រាប់ European Championship គឺជោគជ័យក្នុងវគ្គដំបូងៗ។

ហើយរឹតតែភ្ញាក់ផ្អើលជាងនេះទៅទៀត គឺដំរីមួយក្បាលនេះបានបានទស្សទាយថា ប្រទេសសេណេហ្គាល់នឹងឈ្នះពាន World Cup នៅថ្ងៃទី ១៥ ខែកក្កដាខាងមុខនេះទៀតផង។

ប៉ុន្ដែវាគ្រាន់តែជាការទស្សន៍ទាយរបស់ដំរីនេះប៉ុណ្ណោះ ដោយឡែកសត្វខ្លាឃ្មុំទឹកកកនៅសួនសត្វនេះដដែលបានទស្សទាយអាល្លឺម៉ង់ជាអ្នកគ្រងតំណែងជើងឯក World Cup ក្នុងឆ្នាំ ២០១៨ នេះ។

នៅមានការទស្សន៍ទាយមួយទៀតពីសត្វជ្រូកព្រៃក្នុងវគ្គបួនក្រុមចុងក្រោយផងដែរ ដោយវាទាយថាក្រុម អាហ្សង់ទីន, អ៊ុយរូហ្គាយ, បែលហ្ស៊ិក និងនីហ្សេរីយ៉ា ទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត