លួចម៉ូតូបានសម្រេចហើយ,ម្ចាស់ឃើញទាន់ប្តឹងប៉ូលិសឱ្យចាប់បានភ្លាមៗ

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូត្រូវបាន ជនរងគ្រោះស្រែកស្របពេល ដែលសមត្ថកិច្ចកំពុងល្បាតក៏បានដេញតាមចាប់ជនសង្ស័យនៅចំណុចមុខសាលាបែលធី ភូមិផ្សារតូច សង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ​ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៨យប់ នៅចំណុចមុខផ្ទះលេខ១៧ជ ផ្លូវបេតុង ក្រុម០៣ ភូមិបឹងសាឡាង សង្កាត់- ខណ្ឌឫស្សីកែវ​។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ សូ លីនណា ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ ៤០អឺ ផ្លូវលេខ ២១កា ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មុខរបរលក់ដូរ។ ម៉ូតូជនរងគ្រោះម៉ាក ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ 1AS-5553 លេខតួ 8001425។ 

​ចំណែកជនសង្ស័យឈ្មោះ ចាន់ រ័ត្ន ហៅអារ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរមិនពិតប្រាកដ។ សម្ភារៈដកហូតរួមមាន​៖ ១- ម៉ូតូ០១គ្រឿងម៉ាក ស្កុបពី ពណ៌ស សេរីឆ្នាំ២០១១ ពាក់ស្លាក់លេខ ភ្នំពេញ 1AS-5553 លេខតួ 8001425, ២- ដែកសំប៉ែតកែច្នៃ ចំនួន ០១, ៣- សោចិញ្ចៀនលេខ៨ ចំនួន០១ សម្រាប់ធ្វើសកម្មភាពកាច់សោកម៉ូតូ។
 
​បច្ចុប្បន្ន ប៉ូលិសផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍បានធ្វើការសាកសួរយកចម្លើយ ស្រាវជ្រាវរកបក្សពួក និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី​៕

adverise with khmeread