កំពុងសែងក្តារមឈូសសពម្តាយបង្កើតដាក់លើមេនដើម្បីបូជា រអិលបាក់ជណ្ដើរសង្កត់ក្តារមឈូសស្លាប់កូនប្រុសម្នាក់ទៀត

បុរសឥណ្ឌូណេស៊ីមួយរូបបានបាត់បង់ជីវិត ពេលដែលមឈូសរបស់ម្តាយគាត់បានធ្លាក់ចេញពីមេនតម្កល់សាកសព ហើយបានទង្គិចទៅលើគាត់ អំឡុងការសែងសពឡើងទៅតម្កល់តាមប្រពៃណីមួយនៅលើកោះ Sulawesi។

លោក Samen Kondorura វ័យ ៤០ឆ្នាំបានស្លាប់ ពេលដែលអ្នកសែងមឈូសបានបាត់បង់ជំហរទប់មឈូសឡើងតាមជណ្តើរឫស្សីដែលរអិលចុះក្រោម ស្ថិតក្នុងតំបន់ជ្រលងភ្នំ Parinding ក្នុងស្រុក North Toraja។

មឈូសនេះបានធ្លាក់ ខណៈដែលក្រុមអ្នកសែងមឈូសបានព្យាយាមសែងមឈូសឡើងទៅលើមេន ដែលមានការរៀបចំយ៉ាងផ្ចិតផ្ចង់តាមប្រពៃណីឥណ្ឌូណេស៊ី ជាកន្លែងដែលសាកសពគឺត្រូវបានដាក់តម្កល់ មុនរៀបចំពិធីបុណ្យបូជាតាមប្រពៃណី៕


 

adverise with khmeread