adverise with khmeread Smile

មិនថាជីវិតរបស់អ្នកលំបាកយ៉ាងណាឡើយ សូមកុំភ្លេចញញឹមឲ្យសោះ!

មនុស្សគ្រប់រូបមិនមែនកើតមកជួបតែក្តីរីករាយរហូតនោះឡើយ ជួនកាលជីវិតក៏ជួបរឿងលំបាក ដែលខ្លះដល់ថ្នាក់សឹងតែរកអ្វីមកថ្លែងមិនបានផង ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តី មនុស្សគ្រប់រូបក៏មិនត្រូវភ្លេចឡើយនូវស្នាមញញឹម។ សម្រង់ពាក្យទាំង ៧ ខាងក្រោមនេះនឹងរំឭកអ្នកអំពីអ្វីទៅដែលធ្វើឲ្យមានក្តីរីករាយ ទោះបីជីវិតអ្នកជួបការលំបាកយ៉ាងណាក៏ដោយចុះ។ 

១- "ចូររាប់អាយុរបស់អ្នកដោយមិត្តភក្តិ មិនមែនឆ្នាំទេ។ ចូររាប់ជីវិតរបស់អ្នកដោយស្នាមញញឹម មិនមែនទឹកភ្នែកទេ"។ - លោក​ ចន ឡេណុន (John Lennon)

២- "ការដែលអ្នកកាន់តែកោតសរសើរ និងអបអរសាទរជីវិតរបស់អ្នក អ្នកនឹងកាន់តែមានអ្វីៗជាច្រើនទៀតដើម្បីអបអរក្នុងជីវិតរបស់អ្នក"។ - អ្នកស្រី អប់ប្រា វីនហ្វ្រេ (Oprah Winfrey)

៣- "វិធីល្អបំផុតដើម្បីធ្វើឲ្យខ្លួនអ្នករីករាយគឺត្រូវព្យាយាមធ្វើឲ្យអ្នកដទៃរីករាយ"។ - លោក ម៉ាក ធ្វេន (Mark Twain)

៤- "ក្មេងៗមានក្តីរីករាយពីព្រោះពួកគេពុំចេះខ្វល់ថានឹងធ្វើអ្វីខុសឡើយក្នុងចិត្តពួកគេ"។ - អ្នកស្រី ម៉ារៀនណេ វីលៀមសុន (Marianne Williamson)

៥- "សុភមង្គលគឺជាទឹកអប់ អ្នកមិនអាចបាញ់វាទៅលើអ្នកផ្សេងបានទេបើអ្នកមិនបានបាញ់វាដាក់ខ្លួនឯងជាមុននោះ"។ - លោក ជែមស៍ វ៉ាន់ ឌឺ ហ្ស៊ី (James Van Der Zee)

៦- "មនុស្សត្រូវតែជឿជាក់លើលទ្ធភាពនៃការកើតមានសុភមង្គលទើបអាចមានភាពរីករាយបាន"។ - លោក ឡេអូ ថូលស្តយ (Leo Tolstoy)

៧- "ថ្ងៃនេះខ្ញុំគ្មានអ្វីត្រូវធ្វើក្រៅតែពីស្នាមញញឹមនោះឡើយ"។ - លោក ផូល សាយម៉ុន (Paul Simon)

 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់