adverise with khmeread 0011

ភ្លើង​ឆេះ​សាខា​ស្ថានីយ៍​ទួ​រ​ទស្សន៍​បាយ័ន​ស្ទឹងមានជ័យ

    ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បានកើត​ឡើង នៅក្នុង​សាខា​ផ្សាយ​បន្ត​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ស្ថិតនៅ​ខាងក្រោយ​ទីបញ្ជាការដ្ឋាន កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ​ក្នុង​ស្ទូ​ឌី​យោ​មួយចំនួន​។​

    ហេ​ត​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថងៃទី​២៦​កុម្ភៈ​ឆ្នាំ​២០១៦​នេះ ដោយមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​ភ្លើង​បាន​រលត់​វិញ​នៅ​មោង​ជាង​១១ ។​

     មន្ត្រីប៉ូលិស​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នុំពេញ​បា​ឲ្យ​ដឹងថា នៅពេល​ទទួលបាន​ព័ត៌មាន​ភ្លាម រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​និង​រថយន្ត​អាវុធហត្ថ​៣​គ្រឿង​បានចេញ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​បាន​រលត់​ជា​ស្ថាពរ​នៅ​ម៉ោង​ប្រមាណ​ជាង​១១​។ រីឯ​សម្ភារៈ​ខូចខាត​ក្នុង​ស្ទូ​ឌី​យោ​អស់​មួយចំនួន ៕

adverise with khmeread

មតិយោបល់