កុំចេះតែហ៊ានជាមួយតៃកុងស្រីៗ! បុរសម្នាក់មកជួយនារីម្នាក់ថយឡានចូលចំណត ដូចឱ្យឡានថយក្រោយបុកបាក់ឆ្អឹងឆ្អែង

នេះគឺជាគ្រោះអកុសលមួយ ដែលអ្នកបើកបររថយន្តម្នាក់បានថយជ្រុលទៅបុកបុរសមួយរូប ដែលកំពុងព្យាយាមជួយនាងថយរថយន្តចូលទៅក្នុងចំណតទំនេរមួយកន្លែង។

ស្រ្តីដែលបើកបរឡានប្រភេទកូនទារូបនេះ បានកំពុងព្យាយាមចតយានជំនិះរបស់នាងនៅឯភោជនីយដ្ឋានមួយកន្លែង ពេលដែលបុរសរងគ្រោះបានសម្រេចចិត្តផ្តល់ជំនួយ និងផ្តល់ឱ្យនាងនូវការតម្រង់ទិសដៅ។

ប៉ុន្តែគាត់ត្រូវបានគេរាយការណ៍ថា ទទួលបានលទ្ធផលមួយវិញជាមួយនឹងឆ្អឹងជំនីរ និងជើងត្រូវបានបាក់ បន្ទាប់ពីអ្នកកាន់ដៃចង្កូតមិនអាចគ្រប់គ្រងការបញ្ជាយានយន្តខ្លួនបាន ដោយបត់ថយក្រោយពេញទំហឹង និងច្រានជនរងគ្រោះផ្ទប់ទៅនឹងជញ្ជាំង។

ឧបទ្ទវហេតុដ៏កម្រនេះត្រូវបានផ្តិតជាប់ក្នុងកាមេរ៉ាសុវត្ថិភាពមួយក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែមុន៕


 

adverise with khmeread