Harry Kane ចង់ធ្វើដូច Cristiano Ronaldo នៅវើលខាប់២០១៨

          ខ្សែប្រយុទ្ធ Harry Kane បាន​អះអាង​ថា បាន​ត្រៀម​ខ្លួន​រួច​រាល់​នៅព្រឹត្តិការណ៍​វើលខាប់នេះ ហើយ​នឹងធ្វើ​ឲ្យបាន​ល្អដូចកីឡាករ​ Cristiano Ronaldo ដែលរកបាន​គ្រាប់បាល់ហ៊ែតទ្រិក។

          Ronaldo របស់​ក្រុមព័រទុយហ្គាល់រកបាន​គ្រាប់បាល់ហ៊ែតទ្រិក​នៅពេលប្រកួត​ជាមួយក្រុម​អេស្ប៉ាញ​ក្នុងពេលប្រកួត​បើក​ឆាក​ជាមួយក្រុម​អេស្ប៉ាញ​កាល​ពីថ្ងៃសុក្រ។ Kane ដែលជាប្រធាន​ក្រុមអង់គ្លេស​បានប្តេជ្ញា​ចិត្ត​ថា នឹង​ធ្វើ​ឲ្យបាន​ល្អក្នុងឋានៈជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​ខ្សែប្រយុទ្ធ​ឆ្នើម​នៅលើ​លើក។

          ក្រុម​អង់គ្លេស​ចាប់ផ្តើម​យុទ្ធនាការជាមួយក្រុមទុយនីស៊ីក្នុង​ពូល​ G នៅ​យប់ថ្ងៃច័ន្ទនេះ ស្របពេល​​ Kane ​មាន​ទំនុកចិត្ត​ថាអាចធ្វើបាន​ល្អក្នុង​ព្រឹត្តិការណ៍​នេះ។

          ខ្សែប្រយុទ្ធ​ក្លឹប Spurs រូបនេះ​មិនទាន់ទទួលបាន​ពានធំជាមួយ​ក្រុម​របស់ខ្លួន​នៅឡើយ​ទេ ក្រោមការដឹកនាំ​របស់​លោក Mauricio Pochettino ឬជាមួយ​ក្រុមជម្រើ​សជាតិ​អង់គ្លេស។

          Kane សារភាពថា បាន​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់ការប្រកួតនេះ ប៉ុន្តែ​បាន​បន្ថែមថា “​អ្វីដែលសំខាន់​គឺការ​ងារនៅលើ​ទីលាន​ប្រកួត​”។Kane ចង់ក្លាយ​ជា​កីឡាករ​អង់គ្លេស​ដំបូង ចាប់តាំងពី​ Gary Lineker បាន​លើកពាន​ស្បែកជើងមាសវើលខាប់កាលពីឆ្នាំ​១៩៨៦​៕

adverise with khmeread