Paul Pogba: ខ្ញុំបានក្លាយពីកីឡាករដែលមានតម្លៃខ្លួនផ្ទេរខ្ពស់បំផុត ទៅជាកីឡាករដែលរងការរិះគន់ច្រើនបំផុតក្នុងពិភពលោក

​ខ្សែបម្រើ​ Paul Pogba ​បាន​ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ជួយ​ឲ្យ​កីឡាករ​ Antoine Griezmann រកបាន​គ្រាប់បាល់​បើក​ឆាក​ដោយ​​ការ​ទាត់​ប៉េណាល់ទី​ទាំង​ចម្រូង​ចម្រាស។

 ​ប៉ុន្តែ Pogba ជួបនូវរដូវកាល​ដ៏អាប់អួរនៅពហុកីឡាដ្ឋាន Old Trafford ដែលធ្វើឲ្យ​​រងការរិះគន់​ពីគ្រូបង្វឹក Jose Mourinho និងធ្វើ​ឲ្យ​អនាគត​ជាមួយ​ក្លឹប​ស្ថិតក្នុងភាពមិនច្បាស់លាស់​។​ 

កីឡាកររបស់ក្លឹប Man Utd រូបនេះត្រូវ​ក្រុមអ្នកគាំទ្រ​ចំអក​ដាក់ អំឡុង​ពេល​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុមអ៊ីតាលី។

 ​កីឡាករ​វ័យ២៥​ឆ្នាំ​រូបនេះ​ទទួលស្គាល់ថា ខ្លួន​អាចដោះ​ស្រាយ​ចំពោះបញ្ហានេះ ដោយ​អះអាងថា ខ្លួន​នៅ​មាន​ចំណុច​កែលម្អដោយ​សារតែ​ខ្លួន​នៅបន្ត​រៀនសូត្រ​នៅឡើយ។

​Pogba បាន​និយាយថា “​ខ្ញុំបាន​ក្លាយពីកីឡាករ​ដែល​មាន​តម្លៃខ្លួន​ផ្ទេរខ្ពស់​បំផុតក្នុងពិភព​លោកទៅជា​កីឡាករ​ដែលរងការរិះគន់ច្រើន​បំផុត​ក្នុង​ពិភព​លោក ប៉ុន្តែការរិះគន់តែងតែកើត​មាន​ក្នុង​វិស័យបាល់ទាត់”៕

adverise with khmeread