ក្រហើយកូនឈឺទៀត! ឪពុកម្តាយក្រីក្រនៅប៉ាគីស្ថានសន្សំលុយទាំងអំបាលម៉ានទុកឱ្យថ្លៃពេទ្យវះកាត់ជំងឺក្បាលប៉ោងរបស់កូនអាយុ ៧ ខែ តែគ្រូពេទ្យថា...

ទារិកាស្រីម្នាក់នៅប៉ាគីស្ថានដែលមានក្បាលប៉ុនបាល់ទាត់ កំពុងរង់ចាំការវះកាត់សង្គ្រោះជីវិតដើម្បីព្យាបាលជំងឺរបស់នាង។

ទារកឈ្មោះ Amna Noor មកពីទីក្រុង Abbottabad បានកើតមកជាមួយជំងឺ Hydrocephalus ជាសារធាតុរាវនៅខាងក្នុងលលាដ៍ក្បាលរបស់នាង ដែលអាចស្លាប់បាន។

ក្បាលរបស់នាងតូច ដែលមានប្រវែងអង្កត់ផ្ចិតប្រហែល ១០១ សង់ទីម៉ែត្រ បានបណ្តាលឱ្យទារិកាអាយុ៧ខែនេះកម្រើកមិន ញ៉ាំមិនបាន ឬ គេងមិនបានស្រួល។

លុយសម្រាប់ការវះកាត់ដើម្បីយកសារធាតុរាវនេះចេញ ត្រូវបានសន្សំទុកដោយឪពុកម្តាយក្រីក្ររបស់នាងតូច ដែលសង្ឃឹមថា កូនស្រីរបស់ពួកគេអាចរីករាយនឹងជីវិតធម្មតា។

ម្តាយរបស់នាង ឈ្មោះ Nisa Malik អាយុ ៣៦ ឆ្នាំ និយាយថា "យើងរីករាយដែលក្រោយពេល ១០ ឆ្នាំ ទីបំផុតព្រះជាម្ចាស់បានប្រទានកូនទី២ឱ្យមកយើង។ កូននេះមានលក្ខណៈធម្មតាទេនៅពេលកើតមក ប៉ុន្តែក្បាលរបស់នាងចាប់ផ្តើមធំលូតលាត់ក្នុងកម្រិតមិនប្រក្រតី"។

លោកស្រី Nisa Malik និយាយថា "វេជ្ជបណ្ឌិតបានប្រាប់យើងថា ជំងឺនេះអាចព្យាបាលបានទាល់តែតាមរយៈវះកាត់ ប៉ុន្តែ Noor នៅតូចពេកមិនអាចវះកាត់បានទេ។ គ្រូពេទ្យប្រាប់យើងឱ្យរង់ចាំប៉ុន្មានខែទៀត។ ប៉ុន្តែឥឡូវស្ថានភាពជំងឺបានបណ្តាលឱ្យនាងកម្រើកលែងបាន ញ៉ាំមិនបាន ឬ គេងមិនបានស្រួលនោះទេ"។

ទិន្នន័យនានាបានប៉ាន់ប្រមាណថា ទារកម្នាក់ក្នុងចំណោម ១០០០ នាក់ កើតមកគឺមានជំងឺ Hydrocephalus ដែលអាចសម្លាប់ជីវិតបាន ប្រសិនបើសារធាតុរាវនោះបង្កើនសម្ពាធលើកោសិកាខួរក្បាល៕

adverise with khmeread