ម៉ូតូបុកជាមួយរ៉ឺម៉កលក់សាច់កាប់នៅចំកណ្តាលស្ពានព្រះមុនីវង្សថ្មីបណ្តាលឱ្យរបួស៣នាក់

​ភ្នំពេញ ៖ យុវជនម្នាក់បានបើកម៉ូតូយ៉ាងលឿនឡើងលើស្ពានព្រះមុនីវង្សថ្មីទៅបុករ៉ឺម៉កម៉ូតូលក់សាច់កាប់ពេញទំហឹងពីក្រោយ បណ្តាលឱ្យក្រឡប់បែកធុងកញ្ចក់ខ្ទាត​សាច់ពេញផ្លូវ និងរងរបួសធ្ងន់ស្រាលទាំងសង្ខាងប្រុសស្រីចំនួន៣នាក់។ 

​គ្រោះថ្នាកចរាចរណ៍នេះកើតឡើង នៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨  ស្ថិតនៅត្រង់ចំណុចកណ្តាលស្ពានព្រះមុនីវង្សថ្មីក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាមុនដំបូងគេឃើញយុវជនម្នាក់បានជិះម៉ូតូឌូកពណ៌ខ្មៅ មានស្លាកលេខភ្នំពេញ​ 1CN.6453 បើកយ៉ាងលឿនតាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចទៅកើតឡើងលើស្ពានព្រះមុនីវង្សថ្មី។

​ខណៈមកដល់កន្លែងកើតហេតុខាងលើក៏បានបុករ៉ឺម៉កម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ម 6346 ភព1 ស្លាកលេខចាស់ ដែលជិះដោយនារី២នាក់ទើបមកពីលក់ផាកឡូវនៅផ្សារអូរឡាំពិកក្នុងគោលបំណងទៅផ្ទះនៅច្បារអំពៅ បុកពីក្រោយពេញទំហឹងដែលជិះស្រប ​ទិសគ្នា បណ្តាលឱ្យរងរបួសធ្ងន់ស្រ្តី២នាក់ជាអ្នកលក់ផាកឡូវ ហើយក៏មានឡានពេទ្យដឹងទៅសង្រ្គោះភ្លាមៗ និងក្រឡាប់រ៉ឺម៉កធុងកញ្ចក់បែកខ្ទាតសាច់ផាកឡូវពេញលើ​ស្ពាន។ ចំណែកអ្នកបើកម៉ូតូឌូករងរបួសស្រាលភ្លាមៗក៏មាន គ្នារបស់គាត់ដឹកចេញពីកន្លែងកើតហេតុទៅបាត់តែម្តង។

​ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះវាស់វែងយកម៉ូតូ និងរ៉ឺម៉កកង់បីយកទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌមានជ័យរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

adverise with khmeread