រថយន្តហ៊ីយ៉ាន់ដាយ ស្តារ៉ិចព្រលះដើមឈើ១ដើមខ្ទេចនិងរងរបួស៣នាក់

ភ្នំពេញ ៖ ​ប្រុសស្រី៣នាក់ជាជនជាតិកូរ៉េបើកក្នុងល្បឿនលឿនពេកងោកមួយភាំងរេចង្កូតមកបុកដើមឈើ បណ្តាលឱ្យរងការខូចខាតដើមឈើ និងរថយន្តខូចខាតយ៉ាងដំណំ បង្កឱ្យមានអ្នករងរបួសធ្ងន់ស្រាល៣នាក់​។

​ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ ត្រង់ចំណុចជាប់របងពេទ្យ គន្ធបុបា្ផ ២ ស្ថិតនៅតាមបណ្តោយផ្លូវ ២៤០ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ​។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនារី២នាក់​ទៀតជាជនជាតិកូរ៉េ បើករថយន្តហ៊ីយ៉ាន់ដាយស្តារ៉ិចស៊េរីទំនើប ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AR-6501 បើកតាមបណ្តោយផ្លូវ២៤០ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។

​ទំនងងងុយដេកងោកមួយភាំងក៏រេចង្កូតបុកដើមឈើធំមួយដើម (ដើមគ្រាប់បែក) បណ្តាលឱ្យរងការខូចខាតរថយន្តផ្នែកខាងមុខ ខាងឆ្វេង បែកកង់ចេញយ៉ាន់ស្ទើរតែទាំងស្រុងដើមឈើគ្រាន់តែរបកសំបករីឯតៃកុងរថយន្ត និងអ្នករួមដំណើររងរបួសធ្ងន់ស្រាល៣នាក់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ ភ្លាមៗ។
    ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់​៕


 

adverise with khmeread