adverise with khmeread 657894422354

ចាប់​ជនសង្ស័យ​ម្នាក់​លួច ទ្រព្យសម្បត្តិ​អ្នកស្រុក

     ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​គ្នា​២​នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​កាលពី​ម៉ោង​ជិត​៤​ល្ងាច ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥​ស្ថិត នៅ​បន្ទាយ​ទាហាន​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក​។

     ប៉ូលិស​និ​យា​ថា ជនសង្ស័យ​ឈ្មោះ ពេ​ច ពិ​ឡុ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានមុខ​របរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ វង វណ្ណា​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ​ស្នាក់ នៅ​កន្លែងកើតហេតុ​។​

     ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើកភ្លើង​បំភ្លឺ​ក្នុងផ្ទះ​ស្រាប់តែ មិន​ភ្លឺ​រួច​ក៏​ឆ្លៀត ជួលជុល​អំពូល​ភ្លើង​សិន ។ ចំណែក​ជនសង្ស័យ​វិញ​ឃើញ​ស្ថានភាព ល្អ​ក៏​នាំគ្នា​លួច​សម្ភារៈ​ជនរងគ្រោះ ។ ប៉ុន្តែ​សំណាងល្អ​ជនរងគ្រោះ​ក្រ​ឡែក​មើល​ទាន់ រួច​ក៏​ស្រែក​ចោរៗ​ធ្វើ​ឲ្យ​ជនសង្ស័យ​ទាំងពីរ​នាក់​ភ័យ​ស្លន់ស្លោ​ដោយ​នាំគ្នា​រត់គេច​ចូលទៅក្នុង​បន្ទាយ​ទាហាន​នៅក្បែរនោះ ។

    ភ្លាមៗ​នោះដែរ ប្រជាពលរដ្ឋ​បាន​សហការ​ជាមួយ​នាយទាហាន​ឡោមព័ទ្ធ​ចាប់បាន​ម្នាក់ រីឯ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ រួច​បាន​ប្រគល់ជូន​ប៉ូលិស​មូលដ្ឋាន​នាំយកទៅ​សាកសួរ និង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់