កាសែតអង់គ្លេសមួយនិយាយថា សាច់ឆ្កែត្រូវបានយកមកធ្វើជាម្ហូបនៅរោងការមួយនៅប្រទេសកម្ពុជា

វីដេអូដ៏គួរឱ្យសង្វេគមួយ បានបង្ហាញពីសុនខកំពុងលូដោយក្តីអស់សង្ឃឹម ខណៈដែលពួកវាបានឈរមើលសត្វឆ្កែផ្សេងទៀតកំពុងត្រូវបានកាប់សម្លាប់ ស្ងោរ និងដុត សម្រាប់ដឹកយកមកពិធីមង្គលការមួយក្នុងខេត្តសៀមរាប ដែលបានល្បីដល់វេបសាយ DailyMail របស់ប្រទេសអង់គ្លេសកាលពីថ្ងៃទី១៨មិថុនា។

នៅក្នុងវីដេអូដ៏រំខានអារម្មណ៍មួយនេះ សត្វសុនខទាំងនេះត្រូវបានគេឃើញជាប់នៅក្នុងទ្រុងនៅឯផ្ទះធ្វើសាច់ឆ្កែមួយក្នុងស្រុកអូស្មាច់ ខេត្តឧត្ដរមានជ័យ ខណៈដែលឆ្កែត្រូវបានសម្លាប់ ហើយឆ្កែផ្សេងទៀតនៅឆ្ងាយពីពួកវាតែបន្តិចប៉ុណ្ណោះ ដែលគេត្រៀមហើយជាស្រេចដើម្បីចម្អិនពួកវា។

ឆ្កែនៅរស់ទាំងនេះបានលូ និងព្រុស ខណៈដែលពួកវាត្រូវបានបង្ខំឱ្យឈរមើលគ្នីគ្នារបស់ពួកវាត្រូវបានគេស្រុះនៅក្នុងខ្ទះទឹកដ៏ធំមួយ។

នាយកប្រតិបត្តិនៃអង្គការសង្គ្រោះសត្វ Sound of Animals លោក Michael Chour វ័យ ៤៨ឆ្នាំ ដែលបានផ្តិតនូវវីដេអូនេះ បាននិយាយថា "ឆ្កែទាំងនេះបាននៅក្នុងផ្ទះសម្លាប់ឆ្កែ ដូច្នេះសេចក្តីស្លាប់គឺជាជោគវាសនារបស់ពួកវា។ ពួកវាមិនត្រូវបានសង្គ្រោះឡើយ"។

លោក Cour ដែលបង្កើតអង្គការសង្គ្រោះឆ្កែមានដើមកំណើតក្នុងទីក្រុងប៉ារីស ប៉ុន្តែបច្ចុប្បន្នមានមូលដ្ឋាននៅក្នុងប្រទេសថៃ បានផ្លាស់លំនៅដ្ឋានខ្លួនមកអាស៊ី ដើម្បីចូលរួមប្រឆាំងតទល់នឹងការជួញដូរសាច់ឆ្កែក្នុងឆ្នាំ២០០៥៕ ​

ប្រភព៖ បរទេស
 

adverise with khmeread