នៅខែក្រោយយើងនឹងបានឃើញភពអង្គាររះភ្លឺចិញ្ចាចលើផ្ទៃមេឃពេលរាត្រីដ៏កម្រ ដោយសារបាតុភូត Perihelic Opposition

ភពអង្គារ នឹងមានទំហំប៉ុនបាឡុងក្នុងពេលរាត្រីនៅខែក្រោយនេះ ខណៈដែលគន្លងរបស់ភពក្រហមមួយនេះមកកៀកផែនជាងពេលណាៗទាំងអស់ក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ។

នៅខែកក្កដាខាងមុខនេះ គន្លងរបស់ភពអង្គារ និងភពផែនដីនឹងនៅត្រឹមគ្នា ដែលជាបាតុភូតដ៏កម្រមួយហៅថា Perihelic Opposition។

នេះកើតឡើងនៅពេលភពអង្គាងមកកៀកទៅនឹងភពព្រះចន្ទចំពេលតែមួយ ខណៈដែលគន្លងរបស់ភពផែនដីនៅចន្លោះរវាងព្រះអាទិត្យ និងភពអង្គារ។

ជាលទ្ធផលកើតបាតុភូតមួយ ដោយភពអង្គារមកកៀកនឹងភពផែនដីក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ហើយធ្វើឱ្យវាបង្ហាញខ្លួនធំជាងមុន ៣ ដងជាងពេលធម្មតា។ ហើយបាតុភូតនេះយើងនឹងឃើញភពអង្គារភ្លឺចែងចាំងលើផ្ទៃមេឃពេលរាត្រី និងថែមទាំងអាចមើលឃើញវាដោយភ្នែកទទេរបស់អ្នកមិនចាំបាច់មានកែវយឹតក៏បាន៕


 

adverise with khmeread