ប៉ូលិសស្រុកស្នួលវ៉ៃខ្នោះចោរលួចម៉ូតូម្នាក់

​ក្រចេះ ៖ មានករណីលួចម៉ូតូ១គ្រឿងដែលបង្កទ្បើងដោយជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន​ នៅវេលាម៉ោង១០ និង៣០នាទីនាថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ២០១៨ ​នៅ​ចំណុចអូរកាំទ្បែក ស្ថិតនៅក្នុងភូមិស្រែទក់ ឃុំស្រែចារ ស្រុកស្នួល ខេត្ត​ក្រចេះ​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ​រស់ ភារុំ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានធ្វើសកម្មភាព លួចម៉ូតូរបស់ជនរង គ្រោះឈ្មោះ រេន រ័ត្ន ភេទប្រុស អាយុ២៥​ឆ្នាំ ជាតិខ្មែរ ភូមិស្រែទក់ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ១ គ្រឿង ម៉ាកវេវឆ្លាមពណ៌ខ្មៅ យកទៅលាក់ក្នុងទឹកអូកាំទ្បែក ក្បែរភូមិស្រែទក់​។

​ប៉ូលិសបន្តថា ក្រោយទទួលបានបណ្តឹងរាយការណ៍សមត្ថកិច្ចបានតាមដានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងបាននៅវេលា ម៉ោង១០ និង៣០ នាទីថ្ងៃទី១៩ មិថុនា​ ឆ្នាំ២០១៨​ ហើយយក មកធ្វើការសាកសួរនៅផ្នែកប៉ូលិសជំនាញ យុត្តិធម៌​។ 

​បន្ទាប់ពីការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន​។

​បច្ចុប្បន្នជនសង្ស័យឈ្មោះ រស់ ភារុំ ក្រោយពីកម្លាំងយើងបានសួរនាំរួច ត្រូវបានធ្វើ ការឃាត់ខ្លួនជាបណ្នោះអាសន្ននៅអធិការដ្ឋានស្រុកស្នួល ដើម្បីកសាងសំណុំរឿងទៅជំនាញខេត្តបន្តតាមនីតិវិធី​៕

adverise with khmeread