សពបុរសម្នាក់ត្រូវបានគេប្រទះឃើញពាក់ព័ន្ធករណីឃាតកម្ម

​​ភ្នំពេញ​ ៖​ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញ នៅ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិត​ត្រង់ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​ក្រុមទី២ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ ត្រូវបានប៉ូលិសបញ្ជាក់ថា​ ជាករណីឃាតកម្ម។ 

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ទេព វង្ស អាយុ២៧ឆ្នាំ ជា​កម្មករសំណង់ មាន​ទីលំនៅ​ផ្ទះជួល​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​លាដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប។

​ប៉ូលិសបញ្ជាក់ថា​ ការស្លាប់នេះជាករណី ឃាតកម្ម​ពិតប្រាកដ​ ដោយ​ជនរងគ្រោះ មាន​ស្លាកស្នាម​របួសធ្ងន់​ផ្នែក​ក្បាល រហូត​បែក​ឈាម​ខ្ទាត​ប្រឡាក់​ពេញ​ជញ្ជាំង​ថ្ម​ទៀត​។ ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់បាន​ថា ជា​ករណី​ប្លន់​សម្លាប់ ឬក៏​គំនុំ​ផ្ទាល់ខ្លួន​នោះឡើយ ខណៈ​នេះ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​សហការគ្នា​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បន្ត​សិន៕


 

adverise with khmeread