adverise with khmeread Index21312

ឃាត់​ចោរ​យួន​២​នាក់​លួច​ម៉ូតូ​នៅ​ក្រុង​សៀមរាប​

     សៀមរាប ៖ ក្មេងប្រុស​យួន​២​នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​សៀមរាប​ស្រាវជ្រាវ​ចាប់ខ្លួនបាន​កាលពី​ព្រឹក​ថ្ងៃ​២៦​កុម្ភៈ​ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​លួច​កាលពី​ថ្ង​ទី​២៤​មករា​ឆ្នាំ​២០១៦​កន្លងទៅនេះ​នៅ​ចំណុច​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប​។​

     ប៉ូលិស​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ប៉ូលិស​ឃាត់ខ្លួន​១-​ឈ្មោះ​ហូ យ៊ាំ​ង​សៀង​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​បន្ទាយ​ចាស់ ក្រុង​សៀមរាប​និង​ឈ្មោះ​ង្វៀង យ៊ាំ​ង​ហ៊ូ​វ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ស្នាក់នៅ​មិន​ពិតប្រាកដ​។​

   ប៉ូលិស​បន្តថា កាលពី​ថ្ង​ទី​២៤​មករា​ឆ្នាំ​២០១៦​ពួកគេ​ទាំង​២​នាក់​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​១​គ្រឿង​នៅ​ចំណុច​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប​ហើយ​គេចខ្លួនបាត់​។ បន្ទាប់ពី​ស្រាវជ្រាវ​មួយរយៈ​ប៉ូលិស​ឈា​នៅ​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៦​កុម្ភៈ​នេះហើយ​កសាង​សំណុំរឿង​ទៅ​តុលាការ​៕​

adverise with khmeread

មតិយោបល់