លើកក្រោយឈប់បោះចោលសំបកខ្ទឹមបារាំង វាមានប្រយោជន៍មិននឹកស្មានដល់

ភាគច្រើនយើងតែងបោះចោលសំបកខ្ទឹមបារាំង ប៉ុន្តែការស្រាវជ្រាវជាច្រើនបានបង្ហាញថា សំបកខ្ទឹមបារាំងផ្ទុកនូវសារធាតុអង់ទីអុកស៊ីដង់ច្រើនអនេក ដែលជួយរក្សារាងកាយឱ្យមានសុខភាពល្អ។ សំបកពណ៌ត្នោតរបស់វាក៏ជាប្រភពនៃជាតិហ្វាយបឺ និង ជាតិ Flavonoid ដែលល្អសម្រាប់ស្បែកផងដែរ។ 

ក្រៅពីនេះ សំបកខ្ទឹមបារាំងផ្ទុកនូវសមាសធាតុមួយហៅថា Quercetin ដែលជួយទប់ស្កាត់មិនឱ្យឈាមកកក្នុងសរសៃឈាម និងទប់ស្កាត់ការលើសសម្ពាធឈាម។ 

សំបកខ្ទឹមបារាំងក៏ផ្ទុកនូវគុណសម្បត្តិប្រឆាំងបាក់តេរី រក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានតុល្យភាព និង ប្រឆាំងមហារីកផងដែរ។ 

សរុបមក សំបកខ្ទឹមបារាំងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង ព្រមទាំងទប់ស្កាត់បញ្ហាជាច្រើនទៀតដូចជា មហារីកពោះវៀន ភាពធាត់ ជំងឺពោះវៀន និង ជំងឺក្រពះ។ 

វិធីប្រើប្រាស់សំបកខ្ទឹមបារាំង៖ យកសំបកខ្ទឹមបារាំងមួយក្តាប់ បង់ចូលទឹកមួយប៉ាន់ក្តៅហុយៗ ទុកចោល ១៥ នាទី រួចហើយសឹមយកមកផឹកតាមសម្រួល។ 

ចំណាំ៖ ស្ត្រីមានផ្ទៃពោះមិនអាចទទួលទានបានទេ ដរាបណាមានការអនុញ្ញាតពីវេជ្ជបណ្ឌិត៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត