អតីតសមាជិកក្រុម F4 លែងលះប្រពន្ធ ដោយសារនាង មួយថ្ងៃៗគិតតែពីជប់លៀងរហូត!

តារាសម្ដែងរបស់តៃវ៉ាន់លោក Vanness Wu និងតារាសម្ដែងស្រីជនជាតិសិង្ហបុរីនាង Arissa Cheo បានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ដែលបានសាងមកអស់ពេលប្រាំឆ្នាំមកនេះ។

លោក Wu វ័យ ៣៩ ឆ្នាំ និងនាង Cheo វ័យ ៣៥ ឆ្នាំ បានណាត់ជួបគ្នាអស់ពេល ៧ ឆ្នាំ មុនពេលពួកគេរៀបការនឹងគ្នាក្នុងខែវិច្ឆិកា ឆ្នាំ ២០១៣។ ជាអកុសល ប្ដីប្រពន្ធនេះបានជួបបញ្ហាជាមួយនឹងគ្នានៅមួយឆ្នាំក្រោយមក ក្នុងជីវិតអាពាហ៏ពិពាហ៍របស់ពួកគេ។

នៅចុងឆ្នាំ ២០១៤ អ្នកទាំងពីរបានផ្ទុះពាក្យសម្ដីគ្នានៅលើបណ្ដាញសង្គម Instagram ដោយ Cheo បាននិយាយថា ជំនឿសាសនាគ្រិស្តរបស់ Wu គឺ "ក្លែងក្លាយ" ហើយក្រោយមក Wu បានឆ្លើយត្រឡប់ទៅវិញថា "ឱ្យមើលអណ្ដាតរបស់ខ្លួនឯងផង"។ ចាប់តាំងពីពេលនោះមកពួកគេបាន Unfollowed គ្នានៅលើបណ្ដាញសង្គម Instagram។

ការប៉ះទង្គិចគ្នាជាលក្ខណៈឯកជនរបស់គូស្វាមីភរិយា ភាពខុសគ្នាដែលមិនអាចផ្សះផ្សាគ្នាបាន និងការខ្វះការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ Cheo សម្រាប់អាជីពរបស់លោក Wu ត្រូវបានគេរាយការណ៍ថាជាមូលហេតុចម្បងសម្រាប់ការលែងលះរបស់ពួកគេ។

យោងតាមមិត្តរបស់ Wu នាង Cheo មានបញ្ហាជីវិតអាពាហ៍ពិពាហ៍ដោយសារនាងរីករាយនឹងពិធីជប់លាងដាច់យប់ស្ទើរតែរាល់ថ្ងៃ។

ហើយស្ថិតក្រោមច្បាប់របស់សិង្ហបុរីប្ដីប្រពន្ធទាំងឡាយ ដែលចង់លែងលះគ្នា តម្រូវឱ្យរស់នៅដាច់ឆ្ងាយពីគ្នារយៈពេល ៣ ឆ្នាំសិន៕

adverise with khmeread