មិនមែនមានតែសុនខទេ ឆ្មាក៏ស្មោះដែរ! ម្ចាស់ស្លាប់ក្នុងហេតុការណ៍អគ្គិភ័យ ឆ្មានេះនៅរង់ចាំម្ចាស់វាក្នុងផ្ទះឆេះ មិនព្រមទៅណាសោះ

សត្វឆ្មាពោរពេញទៅដោយភាពសោកសៅមួយក្បាល ត្រូវបានគេប្រទះឃើញកំពុងកាន់ទុក្ខម្ចាស់របស់ខ្លួន ដែលត្រូវបានគេរាយការណ៍ថា បានលោតពីលើអគារមួយកន្លែងក្នុងហេតុការណ៍ផ្ទុះហ្គាសមួយក្នុងភូមិចាងកាង ក្នុងទីក្រុងណាននីង ប្រទេសចិន។

ទិដ្ឋភាពនេះបានឆក់យកក្តីអាណិតអាសូរពីមនុស្សរាប់ម៉ឺននាក់ ខណៈដែលសត្វឆ្មាបានទទួលរងរបួសធ្ងន់ធ្ងរមួយក្បាលនេះ បានបដិសេធចាកចេញពីអគារត្រូវភ្លើងឆាបឆេះ ប៉ុន្តែបានបន្តរង់ចាំម្ចាស់វាត្រឡប់មកវិញ។

អ្នកស្ម័គ្រចិត្តបាននាំឆ្មាមួយក្បាលនេះទៅកាន់ជម្រកថែទាំឆ្មាមួយកន្លែង ហើយបានព្យាបាលរបួសរលាករបស់វា មុនស្វែងរកម្ចាស់ថ្មីសម្រាប់ឆ្មាមួយក្បាលនេះ៕


 

adverise with khmeread