ព្រាននារីថ្លើមធំ ហ៊ានបន្លំខ្លួនជាស្រីចូលបន្ទប់ទឹកស្រីៗដើម្បីលួចថតពួកនាងបត់ដៃបត់ជើង

"ព្រាននារី" ម្នាក់ ដែលបានបន្លំខ្លួនជាស្រីមួយរូប ត្រូវគេចាប់បានកំពុងលួចថតរូបលួចលាក់នៅក្នុងបន្ទប់ទឹកស្រីមួយកន្លែង ស្ថិតក្នុងទីក្រុងលីយ៉ានយ៉ាង ខេត្តជាំងស៊ូ ប្រទេសចិន។

បុរសវ័យកណ្តាលរូបនេះ បានតុបតែងខ្លួនយ៉ាងឆើតឆាយជាមួយនឹងគ្រឿងសម្អាង សក់ពាក់ និងរ៉ូបផ្កា ខណៈដែលគាត់បានដើរចូលទៅក្នុងបន្ទប់សាធារណៈមួយកន្លែងជាមួយនឹងស្បែកជើងក្រហមកែងចោតរបស់ខ្លួន។

បុរសរូបនេះត្រូវបានបង្កឱ្យរងភាពអាម៉ាស់ជាសាធារណៈដោយស្រ្តីក្នុងបន្ទប់ទឹកកើតហេតុ ខណៈដែលអ្នកដំណើរឆ្លងកាត់បានចូលរួមក្នុងហេតុការណ៍នេះដើម្បីចាប់គាត់ មុនរាយការណ៍ទៅកាន់មន្រ្តីប៉ូលិស៕


 

adverise with khmeread