ទារកសំណាង កើតលើរថភ្លើងនៅទីក្រុងប៉ារីស ទទួលបានសិទ្ធិជិះរថភ្លើងឥតគិតថ្លៃរហូតដល់រូបគេធំឡើងមានអាយុ ២៥ ឆ្នាំ

ទារកម្នាក់ដែលកើតនៅលើរថភ្លើងប៉ារីសមួយកាលពីថ្ងៃចន្ទបានទទួលការជិះដោយមិនគិតថ្លៃរហូតដល់គាត់អាយុ ២៥ ឆ្នាំដោយក្រុមហ៊ុនធ្វើដំណើរសារធារណៈរបស់ទីក្រុងនេះ។

ក្រុមហ៊ុន RATP បានចាប់ផ្តើមបង្ហោះសារជាលើកដំបូងថាអ្នកដំណើរជាអ្នកជំងឺម្នាក់ត្រូវបានគេនាំយកទៅដាក់នៅស្ថានីយ Auber នៅភាគកណ្តាលប៉ារីស។

ប៉ុន្ដែក្រោយមកពួកគេក៏បានបង្ហោះសារជាថ្មីថា ចរាចរត្រូវបានផ្អាក ជុំវិញការសម្រាលទារកម្នាក់ដោយមិនបានរំពឹងទុក។

ហើយពួកគេក៏បានអបអរម្ដាយ និងបានផ្ដល់ការជិះដោយមិនគិតថ្លៃដល់ទារកទៀតផង។ ទារកនោះកើតនៅម៉ោង ១១ និង ៤០ នាទី ដោយមានអ្នកដំណើរជាច្រើនជួយសម្រាលទារកឱ្យស្ដ្រីជាម្ដាយរូបនោះ ក៏ដួចជាក្រុមសង្គ្រោះបន្ទាន់ និងបុគ្គលិកលើរថភ្លើងផងដែរ៕

adverise with khmeread