adverise with khmeread Index

ឃាត់​យុវជន​ម្នាក់​ជួញដូរ គ្រឿងញៀន

      ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​ប៉ុស្តិ៍​ស្រះចក​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​ខាងក្រោយ ស្ថានទូត​ថៃ​ចាស់ ផ្លូវ​លេខ​៧៥ កែង​៧៦ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​វេលា​ម៉ោង​៥​កន្លះ​ល្ងាច​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ម៉េង លី​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្ម​កររ​ថយ​ន្ត និង​មាន​ទីលំនៅ មិន​ពិតប្រាកដ រឹបអូស​បាន​វត្ថុតាង មួយចំនួន​រួមមាន គ្រឿងញៀន​ប្រភេទ ម្សៅ​ក្រាម​ពណ៌ ស​ថ្លា ម៉ា​ទឹកកក​ចំនួន ៤​កញ្ចប់​, លុយ​ខ្មែរ​ចំនួន ២​ម៉ឺន​រៀល​, ទូរស័ព្ទដៃ​ម៉ាក NOKIA ពណ៌​ខ្មៅ ១​គ្រឿង មាន​ស៊ីម​កាត​លេខ ០៧០ ៥៧៣ ១៥៨, ម៉ូតូ​កូន​ទា ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1CZ-6399​។​

     បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ស្រះចក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់