បទល្មើសលួចលេខកូដសម្ងាត់ជនរងគ្រោះ, រួចដកលុយតាមក្រុមហ៊ុនវេរលុយទ្រូម៉ានីតុលាការសួរបួនថ្ងៃមិនទាន់ចប់

ភ្នំពេញ​ ៖​ និស្សិតម្នាក់ ជំនាញខាង Hack ចូលគណនី Facebook មើលតាមការ Live ផ្ទាល់លក់ផលិតផល របស់ជនរងគ្រោះមានឈ្មោះ Ana Brand Brands​ហើយលួចយកលេខកូដសម្ងាត់ជនរងគ្រោះមកដកលុយតាមក្រុមហ៊ុនវេរលុយទ្រូម៉ានី តាមរយៈភ្ញៀវវេរលុយមកឱ្យជនរងគ្រោះចំនួន៤ដង។ 

​ករណីនេះកំពុងស្ថិតនៅចំណាត់ការសាកសួររបស់លោកគុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបួងរាជធានីភ្នំពេញអស់រយៈពេល៤ថ្ងៃមកហើយពោលគឺចាប់ពីល្ងាចថ្ងៃទី១៥ ដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០១៨ មិនទាន់សម្រេចយ៉ាងណានៅឡើយទេ។

​សមត្ថកិច្ចនិយាយថា​ ជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ អាយុ១៩ឆ្នាំជានិស្សិតឆ្នាំទី២ សាកលវិទ្យាល័យនីតិសាស្រ្ត ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវប៉ូលិសឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

​ចំណែកស្ត្រីជាជនរងគ្រោះឈ្មោះ សុខ ស៊ីណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ផលិតផលខោអាវ តាមអនឡាញ (Live FacebooK លក់ ) ស្នាក់នៅផ្ទះលេខ៦០ ផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក​។

​ជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ បានសារភាពថា ខ្លួនបានលួចបើកយកលុយរបស់ជនរងគ្រោះបាន៤ដង មកហើយដោយប្រើប្រាស់លេខទូរស័ព្ទដៃរបស់ជនរងគ្រោះយកទៅបើក ដែល មានលេខ 015969798 និងលេខ 0888969798 ហើយមានលេខកូដរបស់ភ្ញៀវដែលផ្ញើមកឱ្យដើម្បីយកទៅបើកយកលុយ ដែល មានទឹកប្រាក់សរុបចំនួន១៦៣ដុល្លារ​។ តែជនរងគ្រោះថាបាត់លុយអស់ចំនួន៤.៥០០ដុល្លារ៕

adverise with khmeread