រថយន្ត និងរថយន្តបើកបុកគ្នាម្ខាងខ្ទេចរបួសម្នាក់, ម្ខាងទៀតបើករត់បាត់

​ត្បូងឃ្មុំ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងរថយន្ត នៅវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៨ចំណុចគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតនៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលឱ្យរបួសអ្នកបើកបរម្នាក់​។
 
​ប៉ូលិសនិយាយថា​ ភាគីរថយន្តម៉ាកនីសាន់ ពណ៌ទឹកប៊ិក​ ពាក់ស្លាកលេខ ភ្នំពេញ 2U.5827 បើកបរដោយឈ្មោះ អ៊ាម ឈួង ភេទប្រុស អាយុ៥៩ឆ្នាំ ជាតិខ្មែរ នៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (របួសស្រាល) បានបង្កជាមួយរថយន្តមិនស្គាល់ម៉ាក់ ពណ៌ ស្លាកលេខ អសយដ្ឋានអ្នកបើកបរ (ក្រោយពេលកើតហេតុបើករថយន្តគេចបាត់) ក្នុងទិសដៅបញ្ចាស់ទិសគ្នា។ រថយន្តនីសាន់បើកបរពីព្រៃវែងមកស្រុកពញាក្រែក (ពីទិសខាងត្បូងទៅទិសខាងជើង)។

​គ្រោះថ្នាក់នេះបណ្តាលឱ្យមានការខូចខាតរថយន្ត ម៉ាកនីសាន់ខូចកម្រិតធ្ងន់។ ​មូលហេតុបើកមិនប្រកាន់ស្តាំ៕

adverise with khmeread