ទម្លាក់អាក្រក់ ១០ យ៉ាង ធ្វើឱ្យអ្នកឆាប់ចាស់ជ្រីវជ្រួញ មុនអាយុ

ប្រសិនបើលោកអ្នកមិនចង់ឆាប់ចាស់មុនអាយុទេ គួរទាត់ចោលទម្លាប់អាក្រក់ទាំង ១០ ដូចខាងក្រោម ៖

១. ធ្វើការងារច្រើនពេក ដែលនាំឱ្យស្ត្រេសរាល់ថ្ងៃ។
២. ចូលចិត្តពិសារបស់ផ្អែមៗ ដែលធ្វើឱ្យឡើងទម្ងន់ និង ខ្មៅជុំវិញរង្វង់ភ្នែក។
៣. គេងតិចជាង ៥ ម៉ោងក្នុងមួយយប់។
៤. ចំណាយពេលច្រើនអង្គុយមួយកន្លែងមើលទូរទស្សន៍ ដោយគ្មានសកម្មភាពរាងកាយ។
៥. ជក់បារី ដែលផ្ទុកសារធាតុនីកូទីនបំផ្លាញសុខភាព និងធ្វើឱ្យស្បែកឆាប់ចាស់។
៦. មិនបានប្រើឡេការពារកំដៅថ្ងៃ ជាហេតុនាំឱ្យជាំស្បែកឆាប់ចាស់។
៧. ផាត់មុខតុបតែងខ្លួនហួសប្រមាណ ដែលធ្វើឱ្យស្ទះរន្ធញើស បង្កឱ្យខូចស្បែកមុខ។
៨. ដេកផ្កាប់មុខលើខ្នើយ ដែលធ្វើឱ្យជ្រួញជាតិកូឡាជែនការពារស្បែកមុខ។ 
៩. ដកជាតិខ្លាញ់ចេញអស់រលីងពេកពីរបបអាហារ ដោយភ្លេចថា ខ្លាញ់ត្រីជាប្រភពជាតិអាស៊ីតធម្មជាតិការពារស្បែក។
១០. មិនបានប្រើក្រែមថែរក្សាត្របកភ្នែក ព្រោះថាត្របកភ្នែកជាតំបន់ស្តើងជាងគេលើស្បែក ដូច្នេះវាត្រូវការការថែទាំពិសេសរាល់ថ្ងៃតាមរយៈក្រែមលាបការពារ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត