ថ្នាំដុសធ្មេញមានប្រយោជន៍ ១០ យ៉ាងមិននឹកស្មានដល់ ក្រៅពីដុសសម្អាតធ្មេញឱ្យស

អ្នកធ្លាប់តែយកថ្នាំដុសធ្មេញមកដុសធ្មេញ ប៉ុន្ដែអ្នកប្រហែលមិនទាន់ដឹងថាថ្នាំដុសធ្មេញអាចធ្វើរឿងច្រើនមុខនោះទេ។ ខាងក្រោមនេះ គឺជាគន្លឹះនៃការប្រើថ្នាំដុសធ្មេញ។

១. ប្រើសម្រាប់កម្ចាត់ស្នាមប្រឡាក់លឿងចេញពីអាវស ត្រង់ម្ដុំក្លៀក ៖ អ្នកគ្រាន់តែយកថ្នាំដុសធ្មេញដុសពីលើទុកចោល ១០ នាទីជាការស្រេច។
២. ដោះស្រាយបញ្ហារលាកឆ្នាំង ឬទឹកក្ដៅ ។ល។
៣. បំបាត់ស្នាមលឿងលើក្រចកដៃ ដោយគ្រាន់តែយកវាមកដុសពីលើដៃ រួចទុកចោល ៥ នាទីជាការស្រេច។
៤. ប្រើសម្រាប់លាងគ្រឿងប្រាក់ និងគ្រឿងអលង្ការ។
៥. ដុសសម្អាតកញ្ចក់គ្រប់ប្រភេទឱ្យភ្លឺដូចថ្មី។
៦. ដុសសម្អាតស្នាមខ្លោចលើបាតឆ្នាំងអ៊ុត។
៧. បំបាត់ក្លិនពីក្នុងដបទឹកផឹក ដោយកូរថ្នាំដុសធ្មេញជាមួយនឹងទឹក រួចចាក់ចូលក្នុងដបទឹកនិងក្រឡុកវាទុកចោល ៥ នាទី។
៨. ដុសសម្អាតរបស់ប្រើប្រាស់ជាច្រើនទៀតដូចជាស្បែកជើង កែវទឹក វ៉ែនតា ។ល។
៩. ដោះស្រាយបញ្ហារមាស់លើស្បែក។
១០. និងសម្អាតស្នាមប្រឡាក់ឡាបូទឹកប្រើប្រាស់៕

adverise with khmeread

អ្នកនឹងចូលចិត្ត