នៅលីវយូរប្រយ័ត្នដាច់សរសៃឈាមខួរក្បាលនិងកើតជំងឺបេះដូង! ការស្រាវជ្រាវបង្ហាញថារៀបការជួយទប់ស្កាត់ជំងឺទាំង ២ នេះ

ឯកសារស្រាវជ្រាវមួយបានបង្ហាញថា អ្នកដែលបានរៀបការមានឱកាសតិចតួចក្នុងការវិវត្តទៅរកជំងឺសរសៃឈាមបេះដូងឬស្លាប់ដោយសារជំងឺគាំងបេះដូងឬជំងឺដាច់សរសៃឈាមខួរក្បាលជាងអ្នកដែលមិនបានរៀបការ។

ពួកអ្នកស្រាវជ្រាវបានពិនិត្យលើទិន្នន័យពីការស្រាវជ្រាវមុនៗចំនួន ៣៤ ដែលមានការចូលរួមពីមនុស្សជាង ២ លាននាក់។ សរុបមក ពួកគេបានរកឃើញថាបើប្រៀបធៀបទៅនឹងមនុស្សដែលបានរៀបការ មនុស្សពេញវ័យដែលបានលែងលះឬមិនដែលរៀបការសោះ គឺមានឱកាស ៤២ ភាគរយវិវត្តទៅរកជំងឺសរសៃឈាមបេះដូង និង ១៦ ភាគរយវិវត្តទៅរកជំងឺស្ទះសរសៃឈាមក្នុងបេះដូង។

អ្នកស្រាវជ្រាវបានរាយការណ៍នៅក្នុងទស្សនាវដ្តី Heart ថា មនុស្សដែលមិនបានរៀបការក៏មានឱកាស ៤៣ ភាគរយ ស្លាប់ដោយសារជំងឺបេះដូងនិង ៥៥ ភាគរយស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។

វេជ្ជបណ្ឌិត Mamas Mamas មកពីសាកលវិទ្យាល័យគីឡេក្នុងចក្រភពអង់គ្លេសបាននិយាយថា ខណៈដែលការស្រាវជ្រាវមិនបានពិសោធបញ្ជាក់ថាតើអាពាហ៍ពិពាហ៍អាចជួយបង្កើនសុខភាពបេះដូងបានយ៉ាងដូចម្តេចនោះ មានហេតុផលជាច្រើនដែលថាអាពាហ៍ពិពាហ៍អាចមានប្រសិទ្ធិភាពការពារជំងឺបេះដូងបាន រួមទាំងស្ថិរភាពហិរញ្ញវត្ថុនិងការគាំទ្រផ្នែកសង្គម៕

adverise with khmeread

អ្នកនឹងចូលចិត្ត