តារាបង្ហាញម៉ូតអៀរឡង់ម្នាក់ និងតារាបង្ហាញម៉ូតថៃ ១៤ នាក់ផ្សេងទៀតអាចនឹងជាប់គុក ១ ឆ្នាំ បន្ទាប់ពីផ្សព្វផ្សាយវេបសាយភ្នាល់បាល់ខុសច្បាប់នៅថៃ

តារាបង្ហាញម៉ូតឆើតឆាយជនជាតិអៀរឡង់ម្នាក់ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារមួយឆ្នាំពីបទផ្សព្វផ្សាយវេបសាយភ្នាល់ល្បែងខុសច្បាប់។ 

នាង Jessie Vard មកពីទីក្រុង Donegal បានផ្លាស់មករស់នៅក្នុងទីក្រុងបាងកកប្រទេសថៃតាំងពីក្មេង ហើយតាំងពីពេលនោះមកបានប្រមូលអ្នកគាំទ្ររាប់លាននាក់ ក្រោយពីរូបនាងបានក្លាយជាតារាបង្ហាញម៉ូត។

នារីវ័យ ១៩ ឆ្នាំរូបនេះគឺស្ថិតក្នុងចំណោមតារាបង្ហាញម៉ូត ១៥ នាក់ដែលមានឈ្មោះក្នុងដីកាកោះហៅឱ្យបង្ហាញមុខនៅតុលាការ ដែលចេញដោយប៉ូលិសកាលពីសប្តាហ៍មុន។

កាលពីថ្ងៃអង្គារទី ១៩ មិថុនា តារាបង្ហាញម៉ូតអៀរឡង់រូបនេះ និងតារាបង្ហាញម៉ូត ៤ នាក់ផ្សេងទៀតបានបង្ហាញមុខនៅឯប៉ុស្តិ៍ប៉ូលិសផាយ៉ាថៃ ក្នុងទីក្រុងបាងកក។ តាមសេចក្តីរាយការណ៍ នាងបានសារភាពថាបានបំពានច្បាប់ប្រឆាំងនឹងល្បែងស៊ីសង ដែលមានទោសជាប់ពន្ធនាគារអតិបរមាមួយឆ្នាំឬពិន័យជាប្រាក់ចំនួន ១.០០០ បាត។

នាង Jessie Vard បានសុំអភ័យទោសជាសាធារណៈក្នុងនាមក្រុមតារាបង្ហាញម៉ូតទាំងមូល ដែលរងការចោទថាបានផ្សព្វផ្សាយវេបសាយល្បែងស៊ីសង់។

នាង Jessie Vard និយាយថា "ខ្ញុំមិនបានដឹងថាវេបសាយល្បែងមួយនោះ ខុសច្បាប់នោះទេ។ ខ្ញុំសុំទោសចំពោះអ្នករាល់គ្នា និងទទួលយកកំហុសរបស់ខ្ញុំ។ សូមកុំចូលរួមពាក់ព័ន្ធជាមួយវេបសាយទាំងនេះ"។  

នៅមុនវើលខាប់មកដល់ អាជ្ញាធរថៃបានបង្ក្រាបល្បែងភ្នាល់បាល់ និង តារាបង្ហាញម៉ូតស្អាតៗដែលផ្សព្វផ្សាយវេបសាយល្បែងយ៉ាងគគ្រឹកគគ្រេង៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត