adverise with khmeread 0

តារា​ប្រុស​ល្បីៗ ១៦ រូប នឹង​ត្រៀមខ្លួន​ចូល​បម្រើកងទ័ព​កូរ៉េ​ក្នុង​ឆ្នាំ ២០១៦ នេះ​

​តាមច្បាប់​នៃ​ប្រទេស​កូរ៉េ រាល់​ប្រជាជន​ភេទ​ប្រុស​ទាំងអស់​ត្រូវតែ​ចូល​បម្រើ​ទ័ព​សម្រាប់​រយៈពេល ២១ ខែ ដែលជា​ហេតុ​ធ្វើឱ្យ​តារា​ល្បីៗ​មួយចំនួនធំ​ក្នុង​វិស័យ​ចម្រៀង K-pop នឹងត្រូវ​បាត់បង់​សមាជិក​ជាមួយនឹង​និន្នាការ​មួយ​នេះ​។

​តាមច្បាប់​មួយ​នេះ​គឺកំណត់​ជ្រើសរើស​ប្រជាជន​ឬ​តារា​សិល្បៈ​ដែល​ស្ថិតក្នុង​វ័យ​ក្រោម ៣៥ ឆ្នាំ ប៉ុន្តែ​ក៏មាន​តារា​ល្បីៗ​មួយចំនួន​ក៏​ធ្លាប់បាន​បញ្ចប់​ការហ្វឹកហាត់​ទ័ព​ក្នុង​អាយុ​ខ្ទង់ ២០ ឆ្នាំ​ផងដែរ​។​

​ក្នុង​ឆ្នាំ ២០១៦ នេះ តារា​ល្បីៗ​មួយចំនួន​ដែលមាន​ឆ្នាំ​កំណើត​ពី​ចន្លោះ​ឆ្នាំ ១៩៨៦ ឬ ១៩៨៨ នឹងត្រូវ​ប្រឈមមុខ​ក្នុង​ការចូល​បម្រើ​យោធា​ប្រទេស​កូរ៉េ​នា​ឆ្នាំនេះ​។

​បញ្ជី​ខាងក្រោម​នេះ​គឺជា​ឈ្មោះ​តារា​ល្បីៗ​ដែល​ត្រូវ​ត្រៀមខ្លួន​ចូល​បម្រើ​ទ័ព​ក្នុង​ឆ្នាំ ២០១៦ ៕

១. T.O.P (BIGBANG) 1987

២. Joo Won 1987

៣. Seo In Guk 1987

៤. Kim Soo Hyun 1988

៥. Seungho (MBLAQ) 1987

៦. Lee Min Ho 1987

៧. Jang Geun Suk 1987

៨. Jung Il Woo 1987

៩. Ji Chang Wook 1987

១០. Taeyang (BIGBANG) 1988

១១. G-Dragon (BIGBANG) 1988

១២. Kyuhyun (Super Junior) 1988

១៣. Ryeowook (Super Junior) 1987

១៤. Kim Junsu (JYJ) 1986

១៥. Yoo Ah In 1986

១៦. Song Kyungil (History) 1987

adverise with khmeread
ប្រភព៖ ស៊ូមភី

មតិយោបល់