ក្រុមហ៊ុន Burger King ចេញមុខសុំទោស បន្ទាប់ពីខ្លួនបានផ្សព្វផ្សាយឱ្យស្ត្រីរុស្ស៊ីព្យាយាមយ៉ាងណាឱ្យមានផ្ទៃពោះជាមួយកីឡាករបរទេស ដើម្បីទទួលបានបឺហ្គ័រឥតគិតថ្លៃមួយជីវិត

ក្រុមហ៊ុនអាហារសម្រន់ Burger King ក្នុងប្រទេសរុស្ស៊ី បានចេញមុខសុំទោស បន្ទាប់ពីសន្យាផ្តល់ជូនស្រ្តីនូវរង្វាន់ទឹកប្រាក់៣លានរូប៊ល (៤.៧០០ដុល្លារ) និងអាចទទួលទានបឺហ្គ័រមិនគិតថ្លៃពេញមួយជីវិត ប្រសិនបើពួកនាងមានផ្ទៃពោះជាមួយនឹងកីឡាករណាម្នាក់ក្នុងព្រឹត្តិការណ៍វើលខាប់។

ការផ្សព្វផ្សាយរបស់ក្រុមហ៊ុនមួយនេះបាននិយាយថា "ស្រ្តីដែលអាចទទួលបានហ្សែនរបស់កីឡាករបាល់ទាត់ នឹងលើកកម្ពស់ភាពជោគជ័យរបស់ក្រុមបាល់ទាត់រុស្ស៊ីសម្រាប់ជំនាន់ថ្មីខាងមុខ"។

ការផ្សព្វផ្សាយនេះបានបង្កឱ្យមានកំហឹងជាសាធារណៈនៅក្នុងប្រទេសម្ចាស់ផ្ទះរុស្ស៊ី ដោយបង្ខំឱ្យក្រុមហ៊ុនមួយនេះបានលុបវាចោលភ្លាមៗផងដែរ។ សមាជិកសហគមន៍ស្ត្រីនិយមមួយរូបបានប្រតិកម្មទៅលើបញ្ហាមួយនេះនៅលើកម្មវិធី Telegram ថា "នេះគឺជាការឆ្លុះបញ្ចាំងដោយផ្ទាល់នូវកម្រិតដែលសង្គមរបស់យើងមានចំពោះស្ត្រី"៕


 

adverise with khmeread