ប៉ូលិស​ស្រុកបសេដ្ឋឃាត់បុរស ២ នាក់ពីបទចែកចាយគ្រឿងញៀន​

​កំពង់ស្ពឺ​ ៖​ កម្លាំងប៉ូលិសជំនា​ញ​ស្រុកបសេដ្ឋ​ ចេញល្បាតដល់ ចំណុចស្ពានថ្ម​ ផ្សារស្លាបលែង​ ភូមិព្រៃដុប​ ឃុំស្វាយ​ រំពារ​ ស្រុកបសេដ្ឋ​ ប្រទះឃើញមុខសញ្ញាចែកចាយ គ្រឿងញៀន២នាក់ ជាបន្តបន្ទាប់ពីបទចែកចាយគ្រឿងញៀន​ នាថ្ងៃទី២០ មិថុនា​ ២០១៨​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ​ រី វណ្តាន់ ប្រុស អាយុ​ ២០ ឆ្នាំ​ នៅភូមិតារាជ ឃុំកក់​ ស្រុកបសេដ្ឋ​ ពេលឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា​ សង្ស័យជាសារធាតុ​ញៀន ៣កញ្ចប់(តូច​ ២ ;​ ធំ​ ១)​ ទូរស័ព្ទដៃ ២គ្រឿង ម៉ូតូ​ ១ គ្រឿង​ គ្មានស្លាកលេខ​​។ 

​ក្រោយពីការសាកសួរជនសង្ស័យបានឆ្លើយថាខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ យឿន សុខលី (ហៅយឹក) ប្រុស​ អាយុ​៣៦ឆ្នាំ នៅភូមិព្រៃដុប​ ឃុំស្វាយរំពារ​​ យកទៅចែកចាយបន្ត​។ លុះនៅម៉ោង ៧ និង៣០នាទី ប៉ូលិស​បានបន្តនីតិវិធី ឃាត់ខ្លួន ឈ្មោះ យឿន សុខលី នៅចំណុចផ្ទះរបស់ជនសង្ស័យបានធ្វើការឆែកឆេរ​ ដកហូត​ ​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាកឌូប​ពណ៌​ខ្មៅឆ្នូតស គ្មានស្លាកលេខ និងសម្ភារៈ​សម្រាប់ប្រើប្រាស់គ្រឿងញៀន​ មួយចំនួនទៀត។ 

​បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង​ ជំនាញ​បានកសាងសំណុំរឿ​ង​ បញ្ជូន​ទៅចាត់ការតាមនីតិវិធី៕


 

adverise with khmeread