adverise with khmeread 1

​នាង Hyomin បញ្ចេញ​រូបថត​ស្រើបស្រាល​នៅលើ​គម្រប​ទស្សនា​វ​ដ្តី Sketch

​ក្រោយ​ត្រៀមខ្លួន​វិលត្រឡប់​មកកាន់​វិថី​សិល្បៈ​វិញ​ក្នុងនាម​ជា​តារាចម្រៀង​ទោល សមា​ជិ​ក្រុម T-ARA នាង Hyomin បានធ្វើ​ការចាប់​ផ្តើមដំបូង​ជាមួយនឹង​រូបភាប​ដ៏​ស៊ិ​ច​ស៊ី​របស់​នាង ដែល​បង្ហាញឱ្យឃើញ​ស្រាប់​ក្នុង​ទស្សនា​វ​ដ្តី Sketch​។​

​កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ នាង Hyomin បានដាក់​បង្ហាញ​រូបភាព​ដើម្បី​ស្ទង់ចិត្ត​បណ្តា​អ្នកគាំទ្រ​នាង​ជាមួយនឹង​រូបភាព​ដ៏​ស្រើបស្រាល​ទៅលើ​គេហទំព័រ និង​បណ្តាញ​សង្គម Instagram របស់​នាង​ផ្ទាល់​។ ហើយ​មតិ​មិន​សមរម្យ​និង​ការ​ចំអន់​លេង​ទៅលើ​រូបនាង​ត្រូវបាន​បង្ហាញ សម្រាប់​ការត្រៀមខ្លួន​វិល​វិញ​ក្នុងនាម​ជា​តារាចម្រៀង​ទោល​របស់​នាង​។​

​ជាពិសេស​នៅក្នុង​រូបថត​មួយ​សន្លឹក ដោយ​តារាចម្រៀង​ស្រី​រូបនេះ​បានបង្ហាញ​ជាមួយនឹង​ការ​ព្រលែង​ល្វែងលើ​ហើយ​នាង​បាន​សម្លឹង​មកកាន់​កាមេរ៉ា ដែល​បាន​បន្សល់​នូវ​ការមិន​ពេញចិត្ត​ពី​សំណាក់​បណ្តា​អ្នកគាំទ្រ​នាង​នៅក្នុង​បណ្តាញ​សង្គម Instagram ៕

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់