ឆបោកពលរដ្ឋជ្រើសរើសកម្លាំងអាវុធហត្ថខុសច្បាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន៦នាក់

​ភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌទួលគោក និង​ស្នងការ​យុត្តិ​ធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ម៉ែន ហុង ស្ថិតក្រោមការសម្របសម្រួលពី​ ​ព្រះរាជអាជ្ញារង អមអយ្យការតុលាការយោធាបានឃាត់ខ្លួ​នជនសង្ស័យ៦នាក់ ដែលធ្វើសកម្មភាពឆបោក ​និងជ្រើសរើសប្រជាពលរដ្ឋឱ្យចូលបម្រើជាកម្លាំងអាវុធហត្ថ ដោយខុសច្បាប់​នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៨៩B ផ្លូវ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

​មន្ត្រីអាវុធហត្ថបានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ថា បុគ្គលទាំង៦នាក់នោះ រួមមានទី១-ឈ្មោះ ចក់ ស៊ាងលី ​ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង, ទី២-ឈ្មោះ អ៊ូ ផល្លី ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះ៨៩បេ ផ្លូវ២០៤សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក, ទី៣-ឈ្មោះ ច្រឹង វីរៈ ភេទប្រុស អាយុ៣៩ឆ្នាំ, ទី៤-ឈ្មោះ គុំ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ, ទី៥-ឈ្មោះ ជន សំរ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិ កណ្តឹងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ និងទី៦-ឈ្មោះ ឡៅ ​ប៉ោឃាង ​ភេទប្រុស អាយុ៤៧ឆ្នាំ។

​ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញដកហូតបាន ​ឯកសារបញ្ជីឈ្មោះ, ​គ្រឿងបំពាក់ សម្ភារៈអាវុធហត្ថមួយចំនួន និង​ម៉ូតូ០៣គ្រឿង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ
ចាត់ការបន្ដតាមនីតិវិធី៕

adverise with khmeread