ប្រធានាធិបតីហ្វីលីពីនត្រៀមផ្តល់កាំភ្លើងឥតគិតថ្លៃដល់មេភូមិ ៤,២ ម៉ឺននាក់ដើម្បីបាញ់ពួកជួញដូរគ្រឿងញៀន

នាយករដ្ឋមន្ត្រីហ្វីលីពីនលោក Rodrigo Duterte បានកំពុងពិចារណាផ្ដល់កាំភ្លើងមិនគិតថ្លៃដល់មេភូមិចំនួន ៤,២ ម៉ឺននាក់ ដើម្បីជាជំនួយក្នុងការប្រយុទ្ធនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្មនៅក្នុងទឹកដីរបស់ខ្លួន។

Duterte ដែលស្បថថានឹងបញ្ចប់បញ្ហាឧក្រិដ្ឋកម្ម និងគ្រឿងញៀនរយៈពេល ៣ ទៅ ៦ ខែនៃការដឹកនាំរបស់គាត់ គឺឈានចូលឆ្នាំទី ២ នៅចុងខែមិថុនាខាងមុខនេះ។

ដោយគេស្គាល់ថា "Oplan Tokhang" មានន័យថា ការបង្ក្រាបគ្រឿងញៀនខុសច្បាប់គ្រប់កន្លែង សង្គ្រាមរបស់គាត់ធ្វើឱ្យមនុស្សស្លាប់ពី ៣.៩៦៧ ដល់ ២០.៣២២ ក្នុងខែវិច្ឆិកាឆ្នាំ ២០១៧។

យោងតាមលោក  Martin Dino អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាំភ្លើងដៃនឹងត្រូវបានផ្តល់ដោយឥតគិតថ្លៃ ឬការទិញជាលក្ខណៈឯកជនរបស់ពួកគេទៅឱ្យមេដឹកនាំដែលមិនមែនក្នុងចំណោមអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់៕
 

adverise with khmeread