សមត្ថកិច្ចចម្រុះឃាត់សមត្ថកិច្ចចម្រុះឃាត់ជនបរទេស១៥នាក់ ដែល​បាន​ចូលមក​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​

​ភ្នំពេញ​ ៖​ សមត្ថកិច្ចចម្រុះ បាន​បន្ដ​ឃាត់ខ្លួន​ជនបរទេស១៥នាក់ ដែល​បាន​ចូលមក​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​ នៅ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ។ 

​ប្រតិបត្តិការ​នេះ ​ដោយកម្លាំង ប៉ូលិស​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ប៉ូលិសនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ​ ស្ថិតក្រោម​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ កម្លាំង​ជំនាញ បាន​ចុះ​ពិនិត្យ​គោលដៅ​ផ្សារកណ្តាល ផ្លូវ​លេខ១៤៤ កែង​ផ្លូវ​លេខ១៣ សង្កាត់​ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រកឃើញ​ជនជាតិ​យួន ចំនួន១៥នាក់ ស្រី០៧៨នាក់ បាន​លួច​ស្នាក់នៅ និង​ប្រក​បរបរ​ដោយ​ខុសច្បាប់​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​៕

adverise with khmeread