ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនពួកចោរ២នាក់ទៅតុលាការ

​ភ្នំពេញ​ ៖​ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញមុខពួកចោរ២នាក់មុនពេលបញ្ជូនទៅតុលាការនាថ្ងៃទី២១ មិថុនា ឆ្នាំ២០១៨​ ​បន្ទាប់ពីបា​ន
ស្រាវជ្រាវឃាត់ខ្លួន នៅចំណុច មុខផ្ទះសំណាក់ LS ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ​ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសឆក់ទ្រព្យសម្បត្តិ ចំនួន ០២ ករណី ជាបន្តបន្ទាប់កាលពីថ្ងៃទី ១៨ និង១៩ ខែមិថុនា ឆ្នាំ២០១៨​។ 

​ប៉ូលិសនិយាយថា​ ករណីទី១- អំពើឆក់កាបូបដៃ ពណ៌ខ្មៅ ប្រព្រឹត្តនៅចំណុច ផ្លូវលេខ១០៥ កែងផ្លូវលេខ ២៧៤ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨ វេលាម៉ោង​៥ និង២០នាទី ល្ងាច​។ 

​ជនរងគ្រោះឈ្មោះ LIN WEI ​ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ចិន -មុខរបរ ទេសចរណ៍​, កាន់លិខិតឆ្លងដែនលេខ ED ០៧៦១១៧៨ ចុះថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ 
ស្នាក់នៅបន្ទប់លេខ៧០៩ សណ្ឋាគារ កាដាលីស ផ្ទះលេខ ១០៥ ក្រុមទី១ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ​។ 

​ករណីទី២-អំពើឆក់ទូរស័ព្ទ​ដៃ ម៉ាក IPhone6 ពណ៌ ទឹកមាស នៅចំណុច ម្តុំមុខក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ផ្ទះលេខ២១៩ ផ្លូវលេខ២១៧ ក្រុម២៦ ភូមិ៥ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨ វេលាម៉ោង៨យប់។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះជនជាតិ ខ្មែរ មិនដាក់បណ្តឹងនោះទេ​​។ ចំណែក​ជនសង្ស័យពាក់ព័ន្ធបទល្មើសឃាត់ខ្លួនបាន៖ ១-ឈ្មោះ ជួន វីរៈសត្យា ហៅ សិដ្ឋ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ។ ស្នាក់នៅផ្ទះលេខ២១២ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញនិង២-ឈ្មោះ មាស ភីម ហៅ ប៉ក់ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះលេខ៦៧ ផ្លូវលេខ៥៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ​។ សម្ភារៈចាប់យកបានម៉ូតូម៉ាក SUZUKINEX ពណ៌ ទឹកប្រាក់ សេរីឆ្នាំ ២០១៨ លេខម៉ាស៊ីន ៣២៩៧១២ ពាក់ស្លាកលេខ ភ្នំពេញ ១GQ-៨៤៦៣​។ 

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីនាព្រឹកថ្ងៃទី២១ មិថុនានេះ​៕

adverise with khmeread