អ្នកវិទ្យាសាស្ត្របង្កើតជ្រូកថ្មីស៊ាំនឹងជំងឺផ្លូវដង្ហើម តែសំណួរសួរថាមានអ្នកហ៊ានហូបសាច់ជ្រូកវិទ្យាសាស្ត្រទេ?

ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតសត្វជ្រូកដែលមានភាពស៊ាំទៅនឹងជំងឺបសុសត្វមួយដែលបង្កការខាតបង់ខ្លាំងបំផុតមួយរបស់ពិភពលោក។ នេះបើតាម BBC ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី២១មិថុនានេះ។

ក្រុមអ្នកវិទ្យាសាស្ត្របានកែសម្រួល DNA របស់សត្វជ្រូកដើម្បីឱ្យពួកវាទប់ទល់នឹងជំងឺផ្លូវដង្ហើម ឈ្មោះថា PRRS ដែលជាវិធានការមួយអាចទប់ស្កាត់ការខាតបង់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ទោះយ៉ាងណា អតិថិជនជាទូទៅមានភាពស្ទាក់ស្ទើរក្នុងការទទួលទានសត្វនិងដំណាំដែលបានកែប្រែហ្សែន។

នេះជាឧបសគ្គដ៏សំខាន់មួយចំពោះកសិករដែលមានជ្រូកកែហ្សែន។

ហើយដោយសារតែការកែហ្សែន ឬ GE ជាបច្ចេកទេសថ្មី ដូច្នេះអវត្តមានបទបញ្ញត្តិផ្សេងៗនាពេលបច្ចុប្បន្នបានរារាំងការលក់របស់ពួកគេ។

GE គឺខុសគ្នាស្រឡះពីបច្ចេកវិជ្ជាផ្លាស់ប្តូរហ្សែនទូទៅ។ GE គឺជាប់ពាក់ព័ន្ធនឹងការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នៃ DNA របស់សារពាង្គកាយមួយ ហើយបច្ចេកវិជ្ជាផ្លាស់ប្តូរហ្សែនទូទៅត្រូវបានកំណត់ឡើងដោយការបញ្ចូលហ្សែនខាងក្រៅទៅក្នុងជីវិតមួយទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត