អង្គការណាសា និង សេតវិមានសហការគ្នាបង្កើតផែនការការពារផែនដីពីផលប៉ះពាល់របស់អាចម៍ផ្កាយ

រដ្ឋាភិបាលអាមេរិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីការពារភពផែនដីពីអាចម៍ផ្កាយ ដែលអាចបំផ្លាញតំបន់មួយទាំងមូលឬសូម្បីទ្វីបជាច្រើន។

ក្រុមប្រឹក្សាវិទ្យាសាស្រ្តនិងបច្ចេកវិជ្ជាជាតិបានចេញផ្សាយរបាយការណ៍កម្រាស់ ២០ ទំព័រកាលពីថ្ងៃពុធទី២០មិថុនា ដោយអំពាវនាវឱ្យជំរុញប្រសើរឡើងនូវការស្វែងរក តាមដាន និង ផ្លាស់ប្តូរទិសដៅរបស់អាចម៍ផ្កាយ។

គំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្គការណាសា មន្ត្រីគ្រាអាសន្នសហព័ន្ធ និងសេតវិមាន គឺមានគោលបំណងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេល ១០ ឆ្នាំខាងមុខដើម្បីស្វែងរកនិងឆ្លើយតបទៅនឹងការគំរាមកំហែងដែលអាចកើតមាននៅតំបន់ជុំវិញផែនដី ប្រសិនបើអាចម៍ផ្កាយទាំងនោះកើតឡើង។

អង្គការណាសាបានពន្យល់ថា វត្ថុនៅជិតផែនដី (NEOs) គឺរួមបញ្ចូលអាចម៌ផ្កាយនិងផ្កាយដុះកន្ទុយ ដែលធ្វើគោចរជុំវិញផែនដីក្នុងចម្ងាយ ៤៨ លានគីឡូម៉ែត្រ។

ខណៈលទ្ធភាពដែលអាចម៍ផ្កាយបុកទង្គិចនឹងផែនដីមានទាប ផលប៉ះពាល់របស់វាអាចមានទំហំធំ។ 

សម្រាប់ឥឡូវនេះ អ្នកវិទ្យាសាស្ដ្រមិនដឹងថាអាចម៍ផ្កាយឬផ្កាយដុះកន្ទុយកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះមករកយើងឬយ៉ាងណានោះទេ។ ប៉ុន្តែអាចមានអាចម៍ផ្កាយមួយបោះពួយមករកយើងដោយមិនដឹងខ្លួន ដូច្នេះហើយទើបរដ្ឋាភិបាលអាមេរិកចង់បានផែនការល្អប្រសើរមួយដើម្បីទប់ស្កាត់វា។

មន្រ្តីការពារភពផែនដីរបស់ណាសា លោកស្រី Lindley Johnson និយាយថា ពួកអ្នកវិទ្យាសាស្ត្របានរកឃើញវត្ថុនៅជិតផែនដីដែលមានអង្កត់ផ្ចិត ១ គីឡូមែត្រ ឬ ធំជាងនេះដល់ទៅ ៩៥ ភាគរយ ។

ប៉ុន្តែគេនៅតែកំពុងបន្តតាមរកថ្មអវកាស ៥ ភាគរយទៀត ដែលអាចបង្កផលប៉ះពាល់ធំដល់ផែនដី៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត