វិធី ៣ យ៉ាងមិននឹកស្មានថា ជួយទប់ស្កាត់មូសកុំឱ្យចូលក្នុងផ្ទះយ៉ាងមានប្រសិទ្ធភាព

សត្វមូស គឺគួរឱ្យរំខានណាស់ ខណៈដែលពួកវាហើរក្បែរត្រចៀក និងខាំជញ្ជក់ឈាមអ្នក។ ហើយការជញ្ជក់ឈាមរបស់វា អាចធ្វើឱ្យកើតជំងឺផ្សេងៗ រហូតដល់បាត់បង់អាយុជីវិតក៏មាន។ នេះហើយជាហេតុ ដែលអ្នកត្រូវរក្សាផ្ទះរបស់អ្នកកុំឱ្យមានសត្វចង្រៃទាំងនេះ។

ហើយខាងក្រោមនេះ គឺជាល្បិចមួយចំនួនដែលរក្សាផ្ទះសម្បែងរបស់អ្នកជៀសផុតពីសត្វមូស។

១. ស្រាបៀរ ៖ អ្នកពិសាស្រាបៀរច្រើន គឺមូសស្រឡាញ់អ្នកណាស់។ ដោយសារស្រាបៀរអាចទាក់ទាញមូសបាន ដូច្នេះលោកអ្នកអាចយកស្រាបៀរមួយកំប៉ុងគាស់ហើយដាក់ចោលនៅជ្រុងណាមួយនៅក្រៅផ្ទះ ដើម្បីបញ្ឆោតវាកុំឱ្យចូលក្នុងផ្ទះ។ 

២. ផ្កាឡាវែនដ័រ ៖ វាមិនត្រឹមតែល្អសម្រាប់អ្នកទេ វាក៏ជួយឱ្យផ្ទះរបស់អ្នកជៀសផុសពីសត្វមូសដែរ ដូច្នេះគួរតែចាប់ផ្ដើមដាំវាជុំវិញផ្ទះរបស់អ្នក។

៣. ជីរអង្កាម ៖ ក្លិនរបស់ជីរអង្កាម មានប្រសិទ្ធភាពដេញសត្វល្អិតគ្រប់ប្រភេទ រួមទាំងសត្វមូសផងដែរ។ អ្នកគួរតែចាប់ផ្ដើមដាំវាក្បែរក្បាលដំណេករបស់អ្នក ជាពិសេសកន្លែងដែលអ្នកនិងគ្រួសាររបស់អ្នកឧស្សាហ៍អង្គុយលេង៕

adverise with khmeread

អ្នកនឹងចូលចិត្ត