adverise with khmeread 0

​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត​មាន​ភាព​ភ្ញាក់ផ្អើល​ក្រោយ​ប្រទះឃើញ​រូប​នារី​ដ៏​ស្រស់ស្អាត​ម្នាក់​ស្រដៀង​គ្នា​នឹង Suzy

នាង Suzy Bae សមាជិក​នៃ​ក្រុម Miss A ត្រូវបានគេទទួលស្គាល់​ថា​ជា​តារាចម្រៀង​ស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​ដែលមាន​ទម្រង់​មុខ​ដ៏​ទាក់ទាញ និង​កម្ពស់​ខ្ពស់​សក្តិសម​ទៅនឹង​ដងខ្លួន​ដ៏​ស៊ិ​ច​ស៊ី​របស់​នាង​ផងដែរ​។ ដូច្នេះហើយ​ទើប​បណ្តា​អ្នកគាំទ្រ​រូបនាង​មួយចំនួន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយ​ពេលដែល​ពួកគេ​បាន​ប្រទះឃើញ​នូវ​រូបថត​របស់​មនុស្ស​ស្រី​មួយរូប​ដែល​មើលទៅ​ស្រដៀង​គ្នា​ទៅនឹង​តារាចម្រៀង​ដែល​មកពី​ផលិតកម្ម JYP នេះ​។​

​រូបថត​ប៉ុន្មាន​សន្លឹក​ដែល​បានបង្ហាញ​ទាំងនោះ ប្រសិនបើ​យើង​ក្រឡេកមើល​មួយ​ខ្វាច់​គឺ​សឹងតែ​ស្រឡាំងកាំង​ដោយសារ​នារី​ម្នាក់នេះ​មាន​រូបរាង​ស្រដៀង​គ្នា​ទៅនឹង Suzy ខ្លាំង​មែនទែន ដោយ​នាង​បានបង្ហាញ​ខ្លួន​នៅក្នុង​ឈុត​សម្លៀកបំពាក់​ហែល​ទឹក​ខណៈ​ជាមួយនឹង​ការ​ឈរ​បង្ហាញ​រាង​ដ៏​ទាក់ទាញ​របស់​នៅ​មាត់សមុទ្រ​។​

​វា​ជាការ​ពិតណាស់​ដែល​លក្ខណៈ​មួយចំនួន​មាន​ភាពស្រដៀងគ្នា​រវាង​នារី​ម្នាក់​ដែល​នៅក្នុង​រូបថត និង​តារាចម្រៀង​ស្រី​ដ៏​ស្រស់ស្អាត Suzy៕

 

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់